តើពិតឫ​ទេ? ផ្ទះ​មាន​ជណ្តើរ​ច្រើន​នាំ​ឲ្យ​ស្វាមី​ក្បត់ចិត្ត!!!​

មនុស្ស ​ជាច្រើន​តែង​និយាយថា​ចង់បាន​សេចក្តី​សុខដុម​ទាល់តែ​រស់នៅ​ពីរ​នាក់​គូស្នេហ៍ ​ប៉ុន្តែ​ការយល់ឃើញ​នេះ​មិនមែនជា​ការពិត​ទេ​ព្រោះថា​ការរស់នៅ​បែបនេះ​ ពេលខ្លះ​តែងមាន​ភាព​រកាំរកូស​កើតឡើង​ដែរ​។​តាម​ក្បួន​ហុងស៊ុយ​បាន​ឲ្យ​ដឹងថា ​ការសាងសង់​ផ្ទះ​មិនបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​តែងតែ​នាំ​ឲ្យ​កើតរឿង​រ៉ាវ​ប្រទាំង​ប្រទើស​និង​ជម្លោះ​វិវាទ​មិនចេះចប់​មិនចេះហើយ​។​

មាន​បច្ច័យ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ភាព​រង្គោះរង្គើរ​រវាង​ប្តី​ប្រពន្ធ​តែង​ កើតឡើង​ឥតឈប់ឈរ​។​ទោះបី​បែបណា​បើតាម​ក្នុង​ក្បួន​ហុងស៊ុយ​គឺ​គេ​តែង​ មានជំនឿថា​ការសាងសង់​ផ្ទះ​មិន​គប្បី​ធ្វើ​ជណ្តើរ​លើសពី​មួយ​កន្លែងទេ​ទោះ​ផ្ទះ​ធំ​ប៉ុនណា​ក៏​ដោយ​។​ព្រោះថា​ការសាងសង់​ ជណ្តើ​ច្រើន​នោះ​អាច​បង្ក​ឲ្យ​បុរស​មានចិត្ត​រេ​មិនសូវ​ស្មោះត្រង់​ហើយ​តែង​ ក្បត់ចិត្ត​ភរិយា​ទៅរក​ស្រី​ក្រៅ​,​ទៅ​មាន​ប្រពន្ធចុង​ឬ​ទំនាក់ទំនង​ ផ្លូវភេទ​រង្គោះរង្គើ​ជាដើម​៕

ប្រភព៖ hongsouy

Leave a Reply

Your email address will not be published. Required fields are marked *