កំសត់ណាស់…គ្មានថ្នាក់រៀនត្រឹមត្រូវ គ្មានសម្ភារៈគ្រប់គ្រាន់ អ្នកគ្រូនឹងប្រឹងបង្រៀនប្អូនឲ្យបានល្អ …
ហ្វេសប៊ុក៖ បើយោងតាមគណនីមួយដែលមានឈ្មោះថា អ៊ុំ ម៉ាឡា – Um Mala បានបង្ហោះរូបភាពពីសកម្មភាពរបស់អ្នកគ្រូដ៏ស្រស់ស្អាតម្នាក់ កំពុងបង្រៀន កូនសិស្ស យ៉ាងកំសត់ នៅក្រោមក្រណាត់ អត់មានជញ្ជាំង អត់មានអីបិទបាំង ពេលភ្លៀងតើទៅជ្រកទីណា?នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា “បេះដូងគំរូពីគ្រូជនបទ
I. រងខ្យល់ភ្លៀងផ្គ ទ្រាំឥតថ្ងូ ឈរបង្រៀនក្មេង ចិត្តមិនវង្វេង ប្រឹងអប់រំក្មេងខ្លាំងណាស់ សាលាប្រក់មេឃ តុបែកជញ្ជាំងធ្លាយខ្លះ ក្តារខៀនក៏ចាស់ ចិត្តស្នេហ៍ឥតផ្លាស់សាវ៉ា។II. នាមគ្រូស្រុកស្រែ រស់ស្មោះស្នេហ៍ ថែថ្នាលវិជ្ជា អប់រំគាំពារ ថែងាបឋមសិក្សា សិស្សខ្សត់ឱកាស គ្រូផ្សះចម្លងវាសនា បណ្តុះបញ្ញា អោយខេមរាយល់រស្មី។
R. គ្រូប្រឹងយប់ថ្ងៃ និស្ស័យបុព្វាចារ្យ ថ្នមសិស្សដូចមាតា រក្សាក្បូនឆ្លងអវចី គ្រូផ្តល់វិជ្ជាងាទ្រព្យផ្គាប់ជីវិតថ្មី សិស្សរស់មានន័យ ផុតភ័យពីផ្ទៃអវិជ្ជា។III. ជាគ្រូជនបទ រស់កំសត់ អត់ឃ្លានយ៉ាងណា មិនភ្លេចអាត្មា ចោលស្រែចំការមីងមា ទោះសាលាចាស់ តែគុណក្រាស់ហួសគណនា កត្តញ្ញូគ្រប់គ្រា ជួសវេលារៀនពីក្មេង។
នេះគឺជាសាលារៀនមួយដែលក៏សាងដោយសមាគមព្រះពុទ្ធសាសនា និងទទួលការជួសជុលជាថ្មីដោយអង្ការ លំនៅស្ថានសកល តែដោយសារឆ្ឆាំនេះសិស្សកើនឡើងច្រើនពែក ហើយសាលាដោះស្រាយមិនទាន់មានតែរៀននៅក្រោមដើមឈើនេះហើយ។ សាលារៀននេះ ស្ថិតនៅភូមិទួលព្រំពី ឃុំកកោះ ស្រុកមោងឬស្សី ខេត្ត បាត់ដំបង។ សាលានេះត្រូវកាសម្ភារៈមួយចំនួនដូចជា 1. តុ 16 2.ក្តារខៀន 3 3.ធុងទឹក 6 4.តុគ្រូ 3 5.ភ្លើង អគ្គិសនី 6. និងសម្ភារៈសិក្សាមួយចំនួនទៀត សង្ឃឹមញោមញាតិចូលរួមជួយតាមសទ្ធា 012654782 Sovida Tevy Chhun Sothy។ ប្រភពពី pressnews