វ័យកាន់តែច្រើនទៅ ជីវិតគ្រួសាររបស់ ណូយ វ៉ាន់ណេត រឹតតែមានសុភមង្គល

បើគិតមកទល់ពេលនេះ តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញ លោក ណូយ វ៉ាន់ណេត បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយផងដែរ។យ៉ាងណាមិញ បើទោះបីការងារសិល្បៈចម្រៀង នៅក្នុងប្រទេស មិនសូវ មានការមមាញឹកដូច កាលពីមុនក៏ពិតមែន ប៉ុន្តែសម្រាប់ការងារក្រៅស្រុកវិញ ហាក់មានការរវល់ជាច្រើន ដោយថ្មីៗនេះ លោកក៏ទើបតែបានចេញទៅសម្ដែង នៅប្រទេស សហរដ្ឋអាមេរិក ផងដែរ។

ជាក់ស្ដែង បើងាកមកចាប់អាម្មណ៍ពីជីវិតគ្រួសារ របស់តារាចម្រៀងជើងចាស់រូបនេះវិញ ដោយមកដល់ឆ្នាំនេះរូបលោក មានវ័យ៥០ឆ្នាំជាងទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបច្ចុប្បន្ននេះលោកមានចៅប្រុសស្រីជាច្រើននាក់ ដោយជារឿយៗរូបលោក និងគ្រួសារ តែងតែបានជួបជុំទទួលទាន អាហាររួមគ្នា និងជាពិសេសតែងតែបានដើរកម្សាន្តជាមួយគ្នាជាញឹកញាប់ មិនថាក្នុងឫក៏ក្រៅប្រទេសនោះទេ។

ជាមួយគ្នានេះដែរ បើទោះបីជាគ្រួសារ របស់តារាចម្រៀងជើងចាស់រូបនេះ មិនមែនជាគ្រួសារដែលសម្បូរបែបក៏ពិតមែន តែកត់សម្គាល់ឃើញថា ពួកគេពិតជាមានក្ដីសុខ នៅពេលដែលបានជួបជុំគ្នាម្ដងៗ៕ប្រភពពី pressnews

Leave a Reply

Your email address will not be published. Required fields are marked *