វីដេអូស្តែងៗនៃការរៀបចំដឹកវ៉ាក់សាំង​កូវីដ​ Pfizer ចេញជាលើកដំបូង….(វីដេអូ)

បរទេស៖ កម្មករនៅរោងចក្រ Pfizer Inc ក្នុងរដ្ឋមីឈីហ្គែនបានបញ្ជូនវ៉ាក់សាំងការពារកូវីដ-១៩ ដំបូងបង្អស់នៅព្រឹកថ្ងៃអាទិត្យដោយចាប់ផ្តើមគម្រោងចែកចាយវ៉ាក់សាំងធំបំផុត និងស្មុគស្មាញបំផុតមិនធ្លាប់មាននៅសហរដ្ឋអាមេរិក។

បណ្តាញវីដេអូតាមបណ្តាញទូរទស្សន៍ពីកន្លែងផលិតនៅ Kalamazoo បានបង្ហាញឲ្យឃើញពីកម្មករដែលមានពាក់ម៉ាស់ និងវ៉ែនតាការពារ បានប្រើធុងដាក់វ៉ាក់សាំងចេញពីម៉ាសីនក្លាសសេហើយដាក់វានៅក្នុងទូទឹកកកពណ៌ខៀវធំ មុនពេលត្រូវបានវេចខ្ចប់ និងដាក់ស្លាក។

ក្រុមការងារបានទះដៃ និងផ្លុំកញ្ចែ ខណៈដែលប្រអប់ទីមួយត្រូវបានរើទៅរកឡានដឹកវ៉ាក់សាំងដែលកំពុងរង់ចាំ។ ពេលវេលាដែលទន្ទឹងរងចាំជាយូរមកដល់ហើយ ខណៈការឆ្លង និងការស្លាប់ពីកូវិដ-១៩ កំពុងតែកើនឡើងនៅសហរដ្ឋអាមេរិក។ វានឹងចំណាយពេលច្រើនខែមុនពេលប្រជាជនអាមេរិកភាគច្រើនអាចទទួលបានវ៉ាក់សាំង COVID-19 ។

និយ័តករសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ បានអនុញ្ញាតវ៉ាក់សាំងពី Pfizer និងដៃគូ BioNTech សម្រាប់ប្រើ។ មន្រ្តីសហព័ន្ធនិយាយថាការបញ្ជូនវ៉ាក់សាំង Pfizer ដំបូងគេនឹងត្រូវបានបញ្ជូនទៅដល់មជ្ឈមណ្ឌលចែកចាយចំនួន ១៤៥ កន្លែងនៅថ្ងៃច័ន្ទ ទី១៤នេះ ហើយនឹង​ទៅដល់ ៤២៥កន្លែងទៀត នៅថ្ងៃទី១៥ ខែធ្នូ ស្អែក៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Global News

Leave a Reply

Your email address will not be published. Required fields are marked *