កុំតែខ្ជិលមិនចេះក្រទេ! កសិករខ្មែរម្នាក់ ខឹងរឿងក្រ មកដាំបន្លែលក់ ឥឡូវមានបានខ្លាំង ស៊ែរបន្តផង

ភាពជោគជ័យ​ស្ដែង​ចេញពី​ការតស៊ូ​ព្យាយាម អំណត់​អត់ធ្មត់​មិន​រាថយ​ តែងតែទទួលបានជោគជ័យក្នុងជីវិត ។ ជាក់ស្ដែងកសិករ​ម្នាក់ឈ្មោះ រស់ ម៉ៅ ពីមុន​គាត់​ជា​អ្នក​ក្រលំ បាក​តែ​ឥឡូវ​បែរ​ជាមាន​ជីវភាព​ធូរធារ និង មានមុខមាត់​ក្នុងសង្គម​ ព្រោះតែ​គាត់​បានក្លាយ​ទៅជា​កសិក​រ​គំរូ​ម្នាក់ ផ្នែក​ដាំ​ដុះ និង ចិញ្ចឹមសត្វ​ប្រកបដោយ​បទពិសោធន៍​ខ្ពស់ ក្រោម​គំនិត​ច្នៃប្រឌិត​ដ៏​ឈ្លាសវៃ​ឧស្សាហ៍​ព្យាយាម ថែម​ទាំងបាន​ក្លាយទៅជា​គ្រូ​កសិកម្ម ដើរ​បង្រៀន​គេ​គ្រប់ ​២៤ ​ខេត្ត​ក្រុង​ទៀតផង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កសិករវ័យ ​៦០​ឆ្នាំរូបនេះ មាន​ប្រពន្ធ​ឈ្មោះ ​ផែ ភាព ​អាយុ ​៥៦ ​ឆ្នាំ មានកូន ៥ នាក់ សព្វថ្ងៃ​រស់នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ កសិដ្ឋាន​កសិកម្ម​រប​ស់​គាត់​មាន​ពីរ​កន្លែង មួយ​នៅ ​និង ផ្ទះមួយទៀត​ឃ្លាត​ពីគ្នា​ប្រមាណ ៣០០ ម៉ែត្រ ។​ ផ្នែក​ដាំ​ដុះ​ក្នុង​កសិដ្ឋាន​របស់គាត់​មាន​បន្លែ ចម្រុះ​ច្រើន​មុខ​ដូចជា​ល្ហុង ត្រសក់ ប៉េងប៉ោះ ត្រប់ សណ្តែកកួរ ននោង ត្រឡាច ជីរ ​សាឡាដ ខាត់ណា និង ឆៃ​យ៉ា​ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះបច្ចេកទេសដាំដុះវិញ កសិករដ៏ចំណាននេះ មិន​ដាំ​ផ្ទាល់​ដី​ទេ ភាគច្រើន​ដាំ​ដាក់​ក្នុង​បាវ ស្នោរ និង ដបទឹកក្រូច​ប​ដោយ​ប្រើ​ជី​កំ​ប៉ុស និង ថ្នាំ​សម្លាប់​សត្វល្អិត​ផ្សំ​ដោយ​ខ្លួនឯង​ពី​រុក្ខជាតិ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ជាង ​។ ចំណែកឯការ​ចិញ្ចឹមសត្វ​វិញ មាន​មាន់ ត្រី​ដាក់​ស្បោង​ប្លា​ស្ទិ​ក កង្កែប អន្ទង់​ដាក់​ពាង និង ជន្លេន​ជាដើម ដោយ​ប្រើ​បច្ចេកទេស​រួមផ្សំ​នឹង​ការច្នៃប្រឌិត​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករ​រស់ ម៉ៅ ​បាន​រៀបរាប់​ឱ្យដឹងថា កម្រិត​វប្ប​ធ​ម៌​របស់គាត់​ត្រឹម​ថ្នាក់​ទី ១០ ​ហើយពី​មុន​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​ឡើយ រីឯ​ជីវភាព​ក្រីក្រ​លំបាក ​។ ​លុះ​មកដល់​ត្រឹម ឆ្នាំ ២០០១ គាត់​ត្រូវ​ខាង​អង្គការ​សេ​ដាក និង មន្ទីរ​កសិកម្ម​ខេត្ត​ជ្រើសរើស​យកទៅ​រៀន​មុខវិជ្ជា​ដាំ​ដុះ និង ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​។​នៅ ឆ្នាំ ២០០៣ គាត់​ចាប់ផ្តើម​អនុវត្ត​ដោយ​ដាំ​ដំណាំ និង ចិញ្ចឹម​មាន់ ត្រី អន្ទង់ និង ជន្លេន​តាម​បច្ចេកទេស​ដែល​បាន​សិក្សា​កន្លងមក ​។ ​រយៈពេល​បី​ឆ្នាំ​ដំបូង​គាត់​ត្រូវ​បរាជ័យ​ផ្ទួនៗ ស្ទើរតែ​អស់សង្ឃឹម តែ​ដោយ​ភាព​អំណត់​អត់​ធន់ និង ការតស៊ូ​មិន​រាថយ គាត់បានទទួលជោគជ័យ​វិញ នៅត្រឹម​ឆ្នាំ​ ២០០៦ រហូតមកដល់​សព្វថ្ងៃ​នេះ​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កសិករ​ រស់ ម៉ៅ​ សូម​ផ្តាំផ្ញើ​ដល់​កសិករ​ផ្សេងទៀត ត្រូវ​ចេះ​មានគំនិត​ដាំ​ដុះ​បន្លែ​គ្រប់មុខ​ដោយ​មិន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត និង ជីគីមី​ឡើយ វា​នាំ​ប៉ះពាល់​សុខភាព ​ ហើយគួរ​នាំគ្នា​ងាក​មក​ផលិត​ជី​កំ​ប៉ុស និង ថ្នាំ​សម្លាប់​សត្វល្អិត​ដោយ​ខ្លួនឯង​វិញ ព្រោះ​មិន​ប៉ះពាល់​សុខភាព និង កាត់បន្ថយ​ការចំណាយ​ខ្ពស់​ផង ​។​បើ​បងប្អូន​ចង់​មាន​មុខរបរ​ដោយ​មិនចាំបាច់​ចំណាកស្រុក ត្រូវតែ​ដាំ​បន្លែ និង ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​តាម​បច្ចេកទេស​កសិកម្ម ក៏​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ធ្វើអោយ​ជីវភាព​ធូរធារ​បានដែរ​ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *