ផ្លែល្ហុង ក្លាយជាផ្លែឈើដែលឈរក្នុងចំណាត់ថ្នាក់ល្អ ក្នុងការបំប៉នដល់សុខភាពទូទៅ
ល្ហុងត្រូវបានគេស្គាល់ថា ជាផ្លែឈើដ៏មានរស់ជាតិឆ្ងាញ់ ហើយធ្វើឲ្យមានអារម្មណ៍ល្អថែមទៀតផង បន្ទាប់ពីបានញាុំរួច។ ក្រៅពីផ្អែមឆ្ងាញ់ ចេញពីផ្លែទុំរបស់វាហើយ យើងក៏គួរតែស្វែងយល់បន្ថែមទៀតថា តើផ្លែល្ហុងមានគុណប្រយោជន៍អ្វីខ្លះដល់រូបរាងកាយរបស់យើង បើសិនជាយើងញ៉ាំវាច្រើន?
ល្ហុងមានវីតាមីន C ដែលអាចជំរុញដល់មុខងារប្រព័ន្ធភាពស៊ាំញាំកាន់តែខ្លាំង ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ការញ៉ាំល្ហុងរាល់ថ្ងៃអាចជួយពង្រឹងដល់ការរំលាយអាហារបានដោយសារតែវាមានអង់ស៊ីម និងជាតិសរសៃច្រើន មានសារធាតុ Beta-carotene ដែលអាចបង្ការជំងឺហឺតបាន។ល្ហុងជាផ្លែឈើដ៏ល្អមួយសម្រាប់អ្នកដែលចង់ព្យាយាមក្នុងការសម្រកទំងន់តាមបែបធម្មជាតិ តាមរយៈការញ៉ាំវាជាអាហារសម្រន់នៅពេលពេលព្រឹក ឬពេលល្ងាច។