កំពុងតែលេងទឹកសុខៗ ស្រាប់តែម៉ាស៊ីនមានបញ្ហា បង្កើតជារលកធំ ធ្វើឲ្យគ្រប់គ្នាឡើងប៉ើង…(មានវីដេអូ)

ចិន៖ មានមនុស្សជាច្រើនចូលចិត្តណាស់ទៅដើរលេងកម្សាន្តប៉ុន្តែយើងទាំងអស់គ្នាមិនដឹងទេថាជួនកាលវាប៉ះពាល់ដល់អាយុជីវិតរបស់អ្នក។ពិតណាស់ដូចជាមានមនុស្សជាច្រើននាក់ បានរងរបួសដោយសារតែម៉ាស៊ីនទឹកមានបញ្ហា បង្កើតជារលកដ៏ធំមួយ បណ្តាលឱ្យផ្ទុះការភ្ញាក់ផ្អើលពេញតំបន់នៅក្នុងប្រទេសចិន។

កាលពីពេលថ្មីៗនេះ យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅសួនទឹក Yulong Shuiyun ក្នុងទីក្រុងឡុងជីង ខេត្តជីលីន ប្រទេសចិន។

ដែលបានបណ្តាលឱ្យមនុស្សយ៉ាងជាង ៤៤នាក់ដែល ត្រូវរងរបួស ។ព្រោះតែម៉ាស៊ីនទឹកមានបញ្ហា បង្កើតជារលកដ៏ធំជាង៣ម៉ែត្រ បោះបោកពួកគេឡើងប៉ើង។នេះបើយោងតាមវីដេអូខាងក្រោមបានបង្ហាញថា ខណៈពេលពួកគេកំពុងតែលេងទឹកយ៉ាងសប្បាយរីករាយ មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែម៉ាស៊ីនទឹកដំណើរការខុសបច្ចេកទេស ក៏បង្កើតជារលកដ៏ធំបោះបោកពួកគេឡើងប៉ើងយកតែម្តង។

ហើយពេលនេះ ដោយសាតេហេតុការណ៍នេះបានកើតឡើងបណ្តាលឲ្យ ខាងសួនទឹកកម្សាន្តក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។ចំណែកជនរងគ្រោះទាំងអស់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *