ដើម្បីជួយសង្គ្រោះកុមារអនាថា ដើម្បីជួយខ្មែរ! គាត់បានលក់ផ្ទះលក់សំបែង លក់ទ្រពសម្បត្តិ លក់ខ្ទិចលក់ខ្ទីអស់ហើយ
ពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ជនបរទេសម្នាក់នេះឈ្មោះស្កុតនីសិន (Scott Neeson) គឺជាស្ថាបនិក នៃអង្គការមូលនិធិកុមារកម្ពុជា រឺ Cambodian Children’s Fund (CCF) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ មកពេលនេះជាង១៥មកហើយ។លោកបានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន និងខិតខំស្វែងរកជំនួយពីសប្បុរសជននានាក្នុងគោលដៅជួយដល់កុមារកម្ពុជា ដែលរស់នៅគំនរសំរាមស្ទឹងមានជ័យឲ្យទទួលបានការអប់រំ និងរស់នៅក្នុងជីវិតថ្មីមួយផ្សេងទៀត ។
គាត់ម្នាក់គួរតែបានងារជា (មនុស្សចិត្តធម៌) ពីប្រជាជនខ្មែរ គាត់លះបង់គ្រប់យ៉ាងមកជួយកុមារខ្មែរដូចលោកDr.Beat Richner អតីតកស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា និងលោក គ្រិស្តស្យង់ អតីតកស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ(PSE)អព្ជឹាងគួរតែប្រជាជនខ្មែរអោយងារ និងអោយតម្លៃគាត់ផង គាត់ជួយកុមារខ្មែរជួបការលំបាកពិតៗៗដោយមិនបានសម្តែងនៅក្នុងហ្វេសប៊ុក អោយគេកោតសរសើរគាត់អ្វីនោះទេ មនុស្សបែបនេះលោក អ្នកគួរតែអោយតម្លៃគាត់ជាមនុស្សចិត្តធម៌។
លោក ស្កុតនីសិន (Scott Neeson) គឺជាស្ថាបនិក នៃអង្គការមូលនិធិកុមារកម្ពុជា រឺ Cambodian Children’s Fund (CCF) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ លោកបានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន និង ខិតខំស្វែងរកជំនួយពីសប្បុរសជននានាក្នុងគោលដៅជួយដល់កុមារកម្ពុជា ដែលរស់នៅគំនរសំរាមស្ទឹងមានជ័យឲ្យទទួលបានការអប់រំ និង រស់នៅក្នុងជីវិតថ្មីមួយផ្សេងទៀត។
លោក ស្កុតនីសិនបានកើតនៅក្នុងតំបន់មួយនៃប្រទេសស្កុតឡែន ស្ថិតក្នុងចក្រភពអង់គ្លេស ហើយគ្រួសាររបស់លោកបានផ្លាស់ទីទៅរស់នៅប្រទេសអូស្ត្រាលីតាំងពីលោកមានអាយុ៥ឆ្នាំម្ល៉េះ។ ពេលវ័យជំទង់ លោកបានទៅធ្វើការនៅក្រុមហ៊ុនភាពយន្ត រហូតលោកអាចក្លាយខ្លួនជាប្រធានប្រតិបត្តិផ្នែកទីផ្សារនៅក្នុងឧស្សាហកម្មភាពយន្តហូលីវ៉ូដ (20 Century Fox International) ទៀតផង។
អំឡុងឆ្នាំ ២០០៣ គឺជាពេលដែលលោកបានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា។ លោកបានទៅខេត្តសៀមរាប សារមន្ទីរទួលស្លែង និង តំបន់ទេសចរណ៍សំខាន់ៗមួយចំនួនផងដែរ។ ប៉ុន្តែអ្វីដែលធ្វើអោយលោកចងចាំមិនភ្លេច រហូតឈានដល់ការកែប្រែខ្សែជីវិតរបស់លោកទាំងស្រុងនោះគឺ គ្រាមួយ ដែលលោកបានទៅទីលានចាក់សំរាមនៅតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ពេលទៅដល់ទីនោះ លោកមានអារម្មណ៍សង្វេគជាខ្លាំងនៅពេលដែល លោកបានឃើញកុមារតូចៗ និង មនុស្សជាច្រើនរស់នៅទីនោះពោរពេញដោយការលំបាក ខ្វះអនាម័យ និង រស់នៅក្នុងបរិស្ថានដ៏អាក្រក់បំផុត។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យលោកគិតថា លោកត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីជួយដល់ពួកគេ។ ហេតុនេះហើយ ទើបនៅឆ្នាំ ២០០៤ លោកបានសម្រេចចិត្តលាឈប់ពីការងារ។ បន្ទាប់មកលោកបានលក់ផ្ទះ លក់រថយន្ត លក់កប៉ាល់ទេសចរណ៍ផ្ទាល់ខ្លួន និង ទ្រព្យសម្បត្តិមួយចំនួនទៀត ដើម្បីយកលុយមកបើកអង្គការមូលនិធិកុមារកម្ពុជា (CCF) ជំនួសវិញ។
បេសកកម្មរបស់លោកគឺធ្វើយ៉ាងណា ដើម្បីអោយកុមារទាំងនោះទទួលបានការអប់រំក្នុងកម្រិតមួយខ្ពស់ និង ការជួយដល់គ្រួសារក្រីក្ររបស់ពួកគេអោយមានចំណីអាហារបរិភោគ ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យទៀតផង។ ជាលទ្ធផល ជាង១៥ឆ្នាំមកនេះ អង្គការរបស់លោកបានជួយដល់កុមារតាំងពី ៤៥ នាក់ដំបូងរហូត កើនឡើងដល់រាប់ពាន់នាក់។
លើសពីនេះទៀត អង្គការក៏បានជួយដល់គ្រួសាររបស់ពួកគេផងដែរតាមរយៈការសាងសង់ផ្ទះរាប់រយខ្នង និង ការជួយផ្គត់ផ្គង់អាហារមួយចំនួនផងដែរ។ ហើយគម្រោងថ្មីមួយដែលលោកទើបតែទទួលបានជោគជ័យនោះ គឺការដាក់ឲ្យប្រើប្រាស់នូវសាលារៀន នីសិនគ្រីបអាខាដឺមី សម្រាប់បណ្ដុះបណ្ដាលជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យាដល់កុមារក្រីក្ររស់នៅលើគំនរសំរាមទាំងនោះ៕