ហ៊ានថា គឺហ៊ានធ្វើ!! ប្រទេសម្ចាស់ផ្ទះជប៉ុនឱ្យវៀតណាមប្រមូលយកទឹកម្ទេសទៅស្រុកខ្លួនវិញ បន្ទាប់ពីបានរកឃើញសារធាតុញៀន…

ប្រទេសជប៉ុន : អាជ្ញាធរក្នុងទីក្រុង Osaka  បានបញ្ជាឲ្យធ្វើការប្រមូលទឹកម្ទេស ១,៨ ម៉ឺនដបដែលនាំចូលពីប្រទេសវៀតណាមត្រឡប់ទៅវៀតណាមវិញជាបន្ទាន់ ដោយសារផ្ទុកសារធាតុញៀន។ បើយោងតាម លោក Ta Duc Minh ជាមន្ត្រីទំនាក់ទំនងពាណិជ្ជកម្មជាមួយស្ថានទូតវៀតណាមក្នុងប្រទេសជប៉ុន

បានបញ្ជាក់អំពីរឿងនេះដល់កាសែត Tuoi Tre ។ តាមព័ត៌មានចេញផ្សាយលើវេបសាយ City osaka lg jp កាលពីថ្ងៃអង្គារ ទឹកម្ទេសម៉ាក Chin su ចំនួន ១៨.១៦៨ ដប ផលិតដោយក្រុមហ៊ុន Masan Group របស់ប្រទេសវៀតណាម ត្រូវបានប្រមូលត្រឡប់មកស្រុកវិញ ដោយសារមានផ្ទុកសារធាតុញៀនមួយហៅថា

Benzoic Acid ដែលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងប្រទេសជប៉ុនឡើយ។ វេបសាយដដែលបានឱ្យដឹងថា ក្រុមហ៊ុន Javis ដែលមានមូលដ្ឋាននៅទីក្រុង Osaka បាននាំចូលទឹកត្រី ទឹកស៊ីអ៊ីវ Osaka នៅចន្លោះខែតុលា និងខែធ្នូឆ្នាំ ២០១៨។ហើយសារធាតុផ្សំត្រូវបានរកឃើញមានផ្ទុកសារធាតុ Benzoic Acid ក្នុងកម្រិត ០,៤១ ទៅ ០,៤៥ ក្រាមក្នុងមួយគីឡូក្រាមនៃទឹកម្ទេស ដែលខុសនឹងច្បាប់ចំណីអាហារក្នុងប្រទេសជប៉ុន៕ការពិតណាស់អ្នកណាក៏ធ្លាប់បានដឹងដែរថា ប្រទេសជប៉ុនជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងផងដែរ។

Leave a Reply

Your email address will not be published.