ស្បែកមុខមានជាតិខ្លាញ់ឆាប់កើតមុន សាកវិធីនេះសិនទៅ!
មនុស្សគ្រប់រូបស្ទើរតែទាំងអស់ សុទ្ធតែមានបញ្ហានេះ
ហើយនេះជារូបមន្តថ្មីមួយ ដែលអាចជួយអ្នកបានក្នុងការដោះស្រាយបញ្ហាមុន
វាមានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមដែលបង្ករពីការកើតមុន
ព្រមទាំងជួយឱ្យស្បែករបស់អ្នកសស្អាតផងដែរ។
សូមអនុវត្តន៍តាមការណែនាំខាងក្រោមនេះ អ្នកនឹងទទួលបានសម្រស់ស្អាតសារជាថ្មីម្ដងទៀត។
គ្រឿងផ្សំ៖
ម្សៅសណ្តែក ១ស្លាបព្រាកាហ្វេ
ម្សៅរមៀត ១ស្លាបព្រាកាហ្វេ
ទឹកដោះគោ ១ស្លាបព្រាកាហ្វេ
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
ការណែនាំ៖
ជាដំបូងអ្នកត្រូវលាងកូនចានមួយឱ្យបានស្អាត។
បន្ទាប់មក សូមបន្ថែមម្សៅសណ្តែក, ម្សៅរមៀត, ទឹកដោះគោ, ទឹកឃ្មុំ ចូលក្នុងចានមួយនេះ
៣.សូមធ្វើការលាយគ្រឿងផ្សំទាំងអស់ បញ្ចូលគ្នាឱ្យបានសព្វល្អ។
ឥឡូវ! សូមធ្វើការលាងសម្អាតផ្ទៃមុខរបស់អ្នកឱ្យបានស្អាតល្អ និងជួតឱ្យបានស្ងួត។
លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នក ដោយប្រើជក់ស្អាតមួយមកជូតលាបថ្នមៗ។
សូមរក្សាទុកល្បាយមួយនេះ លើផ្ទៃមុខរបស់អ្នកប្រហែលជា ២០ទៅ៣០នាទី។
នៅពេលដែលល្បាយមួយនេះស្ងួត អ្នកអាចលាងសម្អាតផ្ទៃមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ហៗបាន៕