ចម្លែកណាស់! កូនគោមួយក្បាល កើតមកមានក្បាលពីរជាប់គ្នា ធ្វើឲ្យគ្រប់គ្នាផ្អើលពេញភូមិ… (មានវីដេអូ)

ចិន៖ មេគោមួយក្បាល មកពីភូមិមួយ ក្នុងខេត្ត Guizhou ភាគអាគ្នេយ៍ប្រទេសចិន សម្រាលបានកូនគោមួយក្បាល ដែលមានក្បាលពីរជាប់គ្នា ត្រចៀកពីរ មាត់ពីរ និងភ្នែកបួន។

យោងតាមសម្ដីរបស់អ្នកស្រី Zhang ដែលត្រូវជាម្ចាស់គោ បានឲ្យដឹងថា មេគោមានការលំបាកជាខ្លាំងក្នុងការសម្រាលកូនគោ និងត្រូវចំណាយអស់រយៈពេល៧ម៉ោងឯណោះទើបសម្រាលរួច។ ហើយកូនគោក្បាលពីរនេះ អាចបៅទឹកដោះគោតាមមាត់ទាំងពីររបស់វា និងមិនទាន់អាចក្រោកឈរបានដោយខ្លួនឯងឡើយ។

ចំពោះអ្នកស្រីផ្ទាល់ មានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះគឺជាលើកទីមួយក្នុងជីវិតរបស់គាត់ ដែលបានឃើញគោក្បាលពីរ។ ហើយមានអ្នកភូមិជាច្រើន បាននាំគ្នាមកកាន់ផ្ទះរបស់គាត់ផ្ទាល់ ដើម្បីឃើញគោក្បាលពីរឲ្យច្បាស់នឹងភ្នែក និងផ្ដិតយករូបភាពទៅបង្ហោះចែកចាយលើបណ្ដាញសង្គមផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញបានអះអាងថា កូនគោក្បាលពីរនេះ
ចែករំលែកបំពង់កតែមួយជាមួយគ្នា និងអាចដុះស្នែងលើក្បាលចំនួនបួនផងដែរ។

យ៉ាងណាមិញ ឥឡូវនេះ កូនគោក្បាលពីរកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ
និងមិនមានបញ្ហាសុខភាពអ្វីឡើយ ហើយគេក៏សង្ឃឹមដែរថា វានឹងធំលូតលាស់បន្ដទៀត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.