មិនគួរសោះ ចំថ្ងៃមង្គលផង! កូនកំលោះដឹកដៃគ្រួសារដើរចេញពីផ្ទះកូនក្រមុំ ដោយសារតែ…

ពិធីរៀបការមួយនៅស្រុកភីម៉ៃ ខេត្តនរគរាជសីម៉ា ត្រូវបានលុបចោល បន្ទាប់ពីកូនកំលោះនិងសាច់ញាតិដើរចេញជាមួយបណ្តាការ បន្ទាប់ពីមានជម្លោះជាមួយគ្រួសារកូនក្រមុំរឿងថ្លៃទឹកដោះ។ ឧបទ្ទវហេតុនេះបានញ៉ាំងឱ្យសាច់ញាតិខាងស្រីនាំអនាគតកូនក្រមុំដែលគេបោះបង់ចោល ឈ្មោះ Benjaporn Wareesri ទៅប្តឹងប៉ូលិសប្រឆាំងនឹងកូនកំលោះរត់ចោលកូនក្រមុំ គឺ លោក Adirek Chadachan កាលពីថ្ងៃសៅរ៍ ទី២៤ មិថុនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លោកស្រី Thongwai Muangmuntri អាយុ ៦៤ ឆ្នាំ បានប្រាប់ប៉ូលិសថា ក្មួយស្រីរបស់គាត់ ដែលជាបុគ្គលិកក្រុមហ៊ុន AIS ក្នុងក្រុងបាងកក និង មិត្តប្រុសនាងមកពីខេត្តភីជីត បានយល់ព្រមរៀបការនឹងគ្នា ព្រោះពួកគេបានស្គាល់គ្នារាងយូរដែរហើយ។ លោកស្រី Thongwai និយាយថា គ្រួសារខាងស្រីបានសុំថ្លៃទឹកដោះ ១០០.០០០ បាត និង មាសមួយដុំ (តម្លៃប្រហែល ២១.០០០ បាត) ហើយគ្រួសារខាងប្រុសបានយល់ព្រម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ពិធីមង្គលការនេះគ្រោងធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី២៤ មិថុនា នៅផ្ទះខាងស្រីក្នុងស្រុកភីម៉ៃ។ កូនក្រមុំអាយុ ២៥ ឆ្នាំបានជូនធៀបការ ១០០ សន្លឹកដល់ភ្ញៀវ។ តុជាង ៥០ បានរៀបចំសម្រាប់ពិធីពិសាអាហារបែបចិន។កូនកំលោះអាយុ ២៤ ឆ្នាំ និងសាច់ញាតិនិងមិត្តភក្តិប្រហែល ២០ នាក់ ដែលធ្វើដំណើរពីខេត្តភីជីតបានមកដល់ផ្ទះកូនក្រមុំតាមរថយន្ត ៥ គ្រឿង តាំងពីទៀបភ្លឺថ្ងៃសៅរ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដង្ហែជំនូនរបស់សមាជិកគ្រួសារ និង ការរៀបចំផ្សេងៗបានប្រព្រឹត្តទៅដោយរលូននៅពេលព្រឹក រហូតដល់បញ្ហាលេចឡើងអំឡុងពេលរាប់លុយថ្លៃទឹកដោះ។លោកស្រី Thongwai និយាយថា សាច់ញាតិខាងកូនក្រមុំរកឃើញតែ ៥០.០០០ បាត និងមាស ១​ ដុំនៅលើថាសជំនូនពីកូនកំលោះប្រគល់មកខាងកូនក្រមុំ។ គ្រួសារទាំងពីរបានជជែកគ្នាអំពីរឿងនេះ ជាមួយគ្រួសារខាងកូនក្រមុំសុំឱ្យកូនកំលោះប្រគល់លុយនៅសល់ ៥០.០០០ បាតទៀត បន្ទាប់ពីរៀបការចប់។ ប៉ុន្តែសាច់ញាតិកូនកំលោះទទូចថា ពួកគេបានប្រគល់ជូនខាងស្រីអស់លទ្ធភាពហើយ។ ជំលោះបានផ្ទុះឡើង ហើយកូនកំលោះនិងសាច់ញាតិបានយកលុយថ្លៃទឹកដោះនិងមាសជិះឡានទៅបាត់អស់រលីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយមីងរូបនេះនិយាយថា កូនក្រមុំពេលនោះយំរហូតដល់សន្លប់បាត់ស្មារតី។ បន្ទាប់ពីក្មួយស្រីដឹងខ្លួនឡើងវិញ ពួកគាត់បាននាំនាងទៅដាក់ពាក្យបណ្តឹង។ ពួកគាត់និយាយថា ចង់ឱ្យបុរសនោះទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ដែលនាំភាពអាម៉ាសដល់ខាងស្រី និងគ្រួសារនាង។ ពួកគាត់ក៏ចង់ឱ្យបុរសនោះសងថ្លៃរៀបចំពិធីមង្គលការទាំងអស់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលប៉ូលិសកំពុងសាកសួរស្ត្រីជាកូនក្រមុំ គ្រួសារនាងបានតេទៅទាក់ទងកូនកំលោះឱ្យមកចរចាគ្នានៅប៉ុស្តិ៍ប៉ូលិស។ ប៉ុន្តែកូនកំលោះនោះបដិសេធ។ នេះបានបង្កជម្លោះថ្មីមួយទៀតតាមទូរស័ព្ទ មុនពេលខាងប្រុសនោះចុចបិទទូរស័ព្ទ រួចចាកចេញទៅខេត្តភីជីតបាត់ទៅ។ លោកវរសេនីយ៍ត្រី Denchai Chamnarnnaimuang អនុប៉ុស្តិ៍ស្រុកភីម៉ៃ និយាយថា ប៉ូលិសនឹងតេហៅកូនកំលោះដើម្បីដោះស្រាយជម្លោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសាកសួរបឋមរបស់ប៉ូលិសរកឃើញថា ខាងស្រីចង់ឱ្យបុរសនោះបង់ថ្លៃចំណាយទាំងអស់ដែលកើតចេញពីការរៀបចំពិធីមង្គលការតែប៉ុណ្ណោះ។ គ្រួសារខាងស្រីនិយាយថា ថ្លៃទឹកដោះលែងជាបញ្ហាទៀតហើយ ព្រោះមង្គលការបានលុបចោលទៅហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.