ជួយបំបាត់ឈឺរលាកសន្លាក់គ្រប់កន្លែងយ៉ាងឆាប់រហ័ស!
ខ្ញីមានប្រសិទ្ធភាពបង្ការការរលាក និងបំបាត់ភាពឈឺចាប់ ហើយត្រូវបានប្រើជាថ្នាំឈឺក្បាល
និងរលាកសន្លាក់ផងដែរ។វាក៏អាចយកទៅធ្វើម្ហូប ជាភេសជ្ជៈ និងធ្វើជាថ្នាំរុំជើងផងដែរ។
ការយកវាមករុំគឺល្អជាមួយនឹងឈឺសន្លាក់ឆ្អឹង ចុកចាប់សាច់ដុំ ហើមសរសៃ ដោយសារខ្ញីអាចជ្រៀបទៅជ្រៅតាមរយៈស្បែក និងបំបាត់ការឈឺចាប់។
ប្រសិនបើអ្នកមានអារម្មណ៍ឈឺសន្លាក់ អ្នកមិនត្រូវបារម្ភទេ នេះជាវីធីបំបាត់ឈឺសន្លាក់ភ្លាមៗ។
* គ្រឿងផ្សំ៖
- ខ្ញី ១ ដុំ
- អំបិល ២ ស្លាបព្រាបាយ
- ខ្ទឹមស ៤ កំពឹស។
* របៀបធ្វើ៖
កោសសំបកខ្ញីចេញ និងបកសំបកខ្ទឹមសចេញឱ្យអស់ រួចកិនគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា។ យកទៅបិតនៅលើកន្លែងដែលមានបញ្ហាឈឺសន្លាក់ និងយកថង់រុំផ្លែឈើរុំជុំវិញឱ្យជិត និងទុកចោល ៦ ម៉ោង ជាការស្រេច។
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។