អស់កង្វល់រឿងសក់ជ្រុះ!
ការពិតណាស់សក់ជ្រុះច្រើន គឺជាបញ្ហាដែលធ្វើឲ្យអ្នកទាំងអស់គ្នាពិតបាកចិត្តដែលមិនងាយអាចបំបាត់បាន។ អ្វីដែលគួរឲ្យបារម្ភនោះ ប្រសិនបើអ្នកជ្រុះសក់រហូតដល់ច្រើនជាង ៥០សរសៃ ក្នុង១ថ្ងៃ នោះនៅក្រោយរយៈពេលត្រឹមតែ ២ឆ្នាំទេ ក្បាលរបស់អ្នកនឹងទំពែកជាមិនខានឡើយ នេះមិនមែនជារឿងដែលត្រូវបង្អង់យូរនោះទេ។
បញ្ហាជ្រុះសក់មិនឈប់នេះ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពរាងកាយយើងទាំងមូលដូចជា ខ្វះសារធាតុ ស្ត្រេស ជំងឺទីរ៉ូអ៊ីត អតុល្យភាពអរម៉ូន។តែសូមកុំបារម្ភទៀតអី ប្រើរូបមន្តពិសេសនេះសក់របស់អ្នកនឹងដុះក្រាស់ដូចដើមឡើងវិញ៖
*គ្រឿងផ្សំមានដូចជា៖
– គល់ស្លឹកគ្រៃ ៣គល់ ធំៗ
– ជីនាងវង (ជីក្រហម) ធម្មជាតិ ១បាច់
– ក្រូចឆ្មារធម្មជាតិ ១ផ្លែ។
របៀបធ្វើ៖
– លាងសម្អាតធាតុផ្សំទាំងអស់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ និងដំជីនាងវងឲ្យបែកទក់
– ដាក់គល់ស្លឹកគ្រៃស្ងោរក្នុងទឹកប្រមាណ ២លីត្របន្ទាប់មកបង់ជីនាងវងចូល
– បន្ទាប់មកបន្ថយភ្លើង និងស្ងោរ រម្ងាស់គល់ស្លឹកគ្រៃថែម ប្រមាណ១០នាទីទៀត
ដាក់ឆ្នាំងចុះសឹមច្របាច់ទឹកក្រូចឆ្មារ និងដាក់សំបកចូលផងដែរ។
វិធីប្រើ៖
– ដំបូងអ្នកត្រូវប្រើទឹកក្តៅអ៊ុនៗលាងសម្អាតជាតិខ្លាញ់ ធាតុកខ្វក់លើសក់ បន្ទាប់មកយកទឹកគល់ស្លឹកគ្រៃខាងលើមកស្រោចម៉ាស្សាលើសក់ក្បាលអ្នក ៣-៤ដង។
– រង់ចាំរយៈពេល ១០នាទីដើម្បីឱ្យសារធាតុចិញ្ចឹមជ្រៀតចូលជ្រៅទៅក្នុងសរសៃសក់ បន្ទាប់មកអ្នកអាចលាងសម្អាតនឹងទឹក។
ចំណាំ ពេលកក់សក់រួចត្រូវរង់ចាំឱ្យវាស្ងួតដោយខ្លួនឯង ហាមប្រើក្រាស់សិត ព្រោះសក់រមួលងាយបាក់។ ប្រើវិធីនេះឱ្យបាន ២ដងក្នុងមួយអាទិត្យហើយកាត់បន្ថយប្រើសាប៊ូកក់សក់ អប់សក់ និងក្រែម។ ក្រោយសប្តាហ៍ទី១ អ្នកនឹងឃើញសក់ភ្លឺរលោង ហើយវែងស្អាត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន