មិនជឿកុំប្រមាថ! អបិយជំនឿដែលបងប្អូនគួរតែដឹង ដើម្បីការពារ និងបញ្ចៀសនូវគ្រោះថ្នាក់
អបិយជំនឿជាច្រើនដែលដូនតាខ្មែរតាំងពីសម័យបុរាណមានជំនឿទៅលើ ហើយតែងតែនិយាយប្រាប់កូនចៅតៗគ្នារហូតមកដល់បច្ចុប្បន្ននេះ តែក៏មានជំនឿមួយចំនួនដែលគេបង្ហោះឡើងដើម្បីតែធ្វើការកុហក់បោកប្រាស់តែប៉ុណ្ណោះ។ តោះសូមទាញអារម្មណ៍បងប្អូនឲ្យមកដឹងនូវជំនឿទាំង៩ ដែលមានដូចជា៖
១- ថ្ងៃចន័្ទជាថ្ងៃមានលាភមានជ័យ ដូច្នេះគួរតែកាត់សក់ក្នុងថ្ងៃនេះ តែមិនគួរកាត់នៅថ្ងៃពុធទេ ព្រោះជាថ្ងៃរាសីមិនសូវបើក
២- នារីៗចៀសដាច់ខាតទៅវត្តនៅពេលមានរដូវ ព្រោះវាជាអភង្គុលមិនល្អ។
៣- ប្រសិនជានៅពេលកណ្តាលយប់មានសម្លេងគោះទ្វារ គួរតែកុំបើក ព្រោះអាចជាប្រភេទអមនុស្សដែលមករកយើង។
៤- អាចនិយាយបានថាតុកែគឺជាវិញ្ញាណដូនតានៅចាំថែរក្សា ដូច្នេះបើលឺតុកែស្រែកនៅពេលថ្ងៃគួរតែកុំចេញក្រៅផ្ទះ អាចមានរឿង ព្រោះតុកែតែងតែស្រែកនៅពេលយប់ទេ។
៥- ប្រសិនជាទៅមើលអ្នកជំងឺ ឬក៏អ្នកមានកូនខ្ចី គម្បីកុំពាក់អាវខ្មៅទៅឲ្យសោះ ព្រោះជារឿងហេតុមិនល្អនោះទេ។
៦- បើសិនជាលឺសម្លេងជីងចក់យំនៅពីក្រោយ និងនៅពីមុខ គួរតែកុំចេញទៅក្រៅអី តែបើយំនៅខាងៗវិញ គឺជាប្រផ្នូរល្អ។
៧- ប្រពន្ធហាមដាចខាតសិតសក់និងបោសផ្ទះ នៅពេលដែលប្តីដើរចូលព្រៃ ព្រោះអាវធ្វើឲ្យដំរីដេញជាន់ ឃ្មុំដេញខ្ទិច បើរត់មិនទាន់ស្លាប់។
៨- នៅពាក់កណ្ដាលអធ្រាត្រ ប្រសិនជាយើងនៅម្នាក់ឯង ហើយលឺសម្លេងស្រែកហៅ សូមកុំតប ព្រោះវាជាសម្លេងរបស់ដួងវិញ្ញាណ បើយើងឆ្លើយតបហាក់បីដូចជាអញ្ជើញវិញ្ញាណទាំងនោះឲ្យចូលក្នុងផ្ទះយ៉ាងចឹង ដូច្នេះយើងគួរតែមើលទូរទស្សន៍ ឬក៏ចាក់ភ្លេងឲ្យបានលឺដើម្បីបន្លប់ទៅ។
៩- បើនៅពេលយប់ឡើងធុំក្លិនផ្សែងធូប ចាស់បុរាណនិយាយថា គឺមានវិញ្ញាណសាច់ញាតិកំពុងតែនៅជិតយើង តែពេលខ្លះវាគ្រាន់តែជាក្លិនទៀនក្រអូបក៏ថាបានដែរ។