ខ្លាំងបាត់! រួមដៃជាមួយចុងភៅ ដាក់ថ្នាំងងុកដេកក្នុងម្ហូបឲ្យប្តីហូបជិត៣ខែ ដើម្បីមានឱកាសផិតក្បត់…

នារីជើងល្អម្នាក់ បានរួមដៃគ្នាជាមួយនឹងយុវជនម្នាក់ ជាកូនចុងភៅប្តី លួចដាក់ថ្នាំងងុយដេក និងថ្នាំរាក ក្នុងទឹកនិងចំណីអាហារឲ្យប្តីផឹកជិត៣ខែ រហូតបុរសជាប្តីធ្លាក់ខ្លួនមានជំងឺក្រពះធ្ងន់ធ្ងរ ទើបបែកធ្លាយរឿងនេះ ។ បន្ទាប់មក ជនរងគ្រោះបានចាប់ក្របួចកកូនចុងភៅកំហូចនោះ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខណៈដែលនារីជាប្រពន្ធហេងស៊យបានដឹងខ្លួនមុន រត់គេចខ្លួនបានរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័ យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន ភេទ ប្រុស អាយុ ២១ ឆ្នាំ បានមកធ្វើការងារ នៅផ្ទះលេខ ៩១១C ផ្លូវ ៧៥BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ហ្វុង លីម ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខងារជាចុងភៅ ។

លុះមកដល់ថ្ងៃមិនចាំ ខែ សីហា ឆ្នាំ ២០២០ ជនរងគ្រោះឈ្មោះ ហ្វុង លីម មានអាការៈឈឺក្រពះ និង ឈឺពោះរាគរុះខុសពីធម្មតា ក៏បានទៅឲ្យគ្រូពេទ្យពិនិត្យ ទើបដឹងថាការឈឺក្រពះ បណ្តាលមកពីប្រើប្រាស់ថ្នាំងងុយដេកច្រើនពេក ពេលនោះជនរងគ្រោះឈ្មោះ ហ្វុង លីម មានការសង្ស័យទៅលើប្រពន្ធឈ្មោះ តាំង លីណា ហៅ នីតា និងជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន (ជាចុងភៅ) ជាអ្នកដាក់ថ្នាំងងុយដេកនៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យគាត់បរិភោគ ពីព្រោះរូបគាត់មិន​ដែលប្រើប្រាស់ថ្នាំងងុយដេកទេ។

លុះមកដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៧ម៉០០នាទី ជនរងគ្រោះឈ្មោះ ហ្វុង លីម បានហៅជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន មកសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន ព្រមឆ្លើយសារភាពថា រូបគេ និង ឈ្មោះ តាំង លីណាហៅ នីតា ជាប្រពន្ធជនរងគ្រោះ បានដាក់ថ្នាំងងុយដេក ,ថ្នាំរាគ នៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យជនរងគ្រោះបរិភោគ តាំងពីអំឡុងខែ មិថុនា ឆ្នាំ ២០២០។

ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ឮដូចនោះជនរងគ្រោះឈ្មោះ ហ្វុង លីម បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកជនសង្ស័យឈ្មោះ តាំង លីណា ហៅ នីតា បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Leave a Reply

Your email address will not be published.