ជំនឿបុរាណខ្មែរ ដែលអ្នកមិនធ្លាប់បានដឹងពីដើមរាំងសាប!

ដើមរាំងសាបជាប្រភេទឈើមួយប្រភេទដែលចាស់បុរាណមានជំនឿយ៉ាងមុតមាំតាំងពីយួលង់ណាស់មកហើយ
ពួកគាត់តែងតែយកមកដាំតាមរបងផ្ទះនិងជាប់ជណ្តើរដែលពួកគាត់មានជំនឿថាដើមនេះអាចកំចាត់ខ្មោចព្រាយបិសាចឬអំពើតាមផ្លូវងងឹតផ្សេងៗបានយ៉ាងពូកែស័ក្កសិទ្ធិ។

លើលពីនេះទៅទៀត ដើមឈើនេះ អាចបន្សាបជាតិស្រវឹងបានយ៉ាងពូកែ ដោយគ្រាន់តែយកសំបកឬគ្រាប់រាំងសាបមកបៀមក្នុងមាត់ឬទំពៀរស្លឹកស្រស់មួយសន្លឹលលេបចូលក្នុងពោះមុនពេលពិសារជាតិស្រវឹង។អ្នកដែលធ្លាប់សាកបានប្រាប់ថា ពិតជាអាចបន្សាបជាតិស្រវឹងបានមែន។

អ្នកខ្លះទៀតក៏បានយកបបញ្ញើរក្អែកដើមរាំងសាបមកឆ្លាក់ធ្វើរូបព្រះដើម្បី​ បន្សាបអំពើខ្មោចព្រាយ​ ធ្មប់​ ពិតជាពិសេសសម្រាប់កុំអោយគេផ្ចាញ់ផ្ចាលតាមផ្លូវងងឹត។

វីដេអូ៖

Leave a Reply

Your email address will not be published.