ជីកបាន «ថង់សាច់១ដុំ» បំរុងបោះចោល សំណាងកូនប្រសារងឿងឆ្ងល់ ម្លេះសមគាត់សោកស្តាយមួយជីវិតបាត់ទៅហើយ!!!
លោកក ម៉ា រសស់នៅ Xishuan banna, Ningxia ប្រទេសចិន ជាកសិករម្នាក់ប្រកបរបរធ្វើស្រែចម្ការ។
ល្ងាចថ្ងៃមួយ ពេលកំពុងធ្វើការ ស្រាប់តែគាត់កាប់គាស់ចំ «ថង់» ចម្លែកមួយ។
ពេលកាន់ឡើងមើល គាត់ឃើញវាដូចជាថង់ក្រណាត់ក្រាស់តែទន់ ប្រឡាក់ប្រឡូសសុទ្ធតែដី។
ដោយពុំស្គាល់ថាជាអ្វី លោក ម៉ា បំរុងគ្រវែងចោល តែកូនប្រសារស្រីរបស់លោកមានអារម្មណ៍ងឿងឆ្ងល់ ក៏យកវាមកលាងសម្អាតមើល ដើម្បីដឹងថាជាអ្វី។
ពេលយកមកដល់ផ្ទះភ្លាម ក៏នាំគ្នាពិនិត្យមើល តែនៅពុំដឹងថាជាអ្វី ។ គ្រាន់តែច្របាច់ទៅវាទន់ៗ។ ពួកគេក៏លាងសំអាតវា ស្រាប់តែឃើញមានស្រទាប់ៗពណ៌សលាយផ្កាឈូក ។ ពួកគេពុំដែលឃើញអ្វីមានរូបរាងបែបនេះទេ តាំងពីកើតមក ។
កូនប្រុសរបស់លោក ម៉ា ក៏បានថតរូបបង្ហោះឡើងបណ្តាញសង្គម ដើម្បីស្វែងរកចម្លើយ ។ តាមរយៈបណ្តាញសង្គម ទើបដឹងថានេះជា «សាច់ផ្សិតលីងជឺសុទ្ធ» ហើយវាអាចរស់នៅបានទាំងក្នុងដី ក្នុងទឹក វាមានតម្លៃស្មើនឹងមាសឯណោះ។ ក្រុមគ្រួសារពិនិត្យឃើញថា អំឡុងពេលរង់ចាំចម្លើយ ដែលវែងគួរសមនោះ ផ្សិតនេះពុំមានប្រែប្រួល ឬ ខូចខាតអ្វីទាំងអស់៕