មិនគួរអោយជឿសោះ! ក្មេងប្រុសអាយុ៧ឆ្នំា ហ៊ានបង្កើតធនាគារដោយខ្លួនឯង
នេះពិតជាសឹងមិនគួរអោយជឿសោះ ដែលក្មេងប្រុសជនជាតិប៉េរូស ដែលមានឈ្មោះថា Jose Adolfo Quisocala Condor ទើបតែមានអាយុ ៧ឆ្នំាប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាព អាចបង្កើតធានាគារ ដោយខ្លួនឯងបាន ។
ចំនែកធនាគាររបស់ Jose មានឈ្មោះថា Bertselana Student Bank ដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសប៉េរ៉ូ ។ មូលហេតុដែលនាំក្មេងប្រុសម្នាក់នេះ មានចិត្តចង់បង្កើតធានាគារឡើង ដោយសារតែ រូបគេមានការបារម្ភ ពីបញ្ហាហិរិញ្ញវត្ថុទៅថ្ងៃមុខ បើរូបគេមិនចេះសន្សំប្រាក់ និងគិតតែពីរបស់របរលេងគ្មានប្រយោជន៏ ។
ប្រាកដណាស់ ទើបតែមានអាយុ ៧ឆ្នាំ កុមារម្នាក់នេះ ត្រូវបានទទួលរងភាពចម្រូងចម្រាស់ បដិសេធពីឪពុកម្ដាយ ក៏ដូចជាគ្រូបង្រៀនរបស់ខ្លួនផងដែរ ដោយសារតែគិតថា Jose នៅក្មេងពេក មិនមានសមត្ថភាពអាចធ្វើការទាំងនេះបាន ។ ប៉ុន្តែលទ្ធផលពិតជាគួរអោយភ្ញាក់ផ្អើលជាខ្លាំង ដោយរូបគេអាចធ្វើបាន ហើយមកទល់និងពេលនេះ ធានាគារ Bertselana Student Bank របស់ Jose មានអតិថិជន ២០០០នាក់ហើយ ៕