ល្អណាស់! នារីទម្ងន់ ១២០ គីឡូម្នាក់ ចែករំលែកអាថ៌កំបាំងប្រែកាយក្លាយជាស្រីស្អាត ក្នុងរយៈពេលដ៏ខ្លី
សម្រកទំងន់មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់មនុស្សភាគច្រើន ដោយសារតែវាត្រូវការពេលវេលា ហើយនឹងការតាំងចិត្តខ្ពស់ ។ ទោះបីជាយ៉ាងណាក៏ដោយ នារីដែលយើងខ្ញុំលើកមកនិយាយនៅក្នុងអត្ថបទនេះនឹង ធ្វើការចែករំលែកនូវវិធីសម្រកទំងន់ដែលធានាថានឹងទទួលជោគជ័យ ប្រសិនបើអ្នកព្យាយាមធ្វើតាមនាងបាន ។
យោងតាមការរៀបរាប់របស់នាងបានប្រាប់អោយដឹងថា នាងធ្លាប់ជានារីដែលមានទំងន់រហូតដល់ទៅ ១២០គីឡូឯណោះ ប៉ុន្តែបន្ទាប់ពីការព្យាយាមរបស់នាង រយៈពេល ១០ ខែមក ពេលនេះនាងមានទំងន់ត្រឹមតែ ៦០ គីឡូតែប៉ុណ្ណោះ ។ នាងបានបញ្ជាក់ប្រាប់អោយដឹងថា ដោយសារតែការញុំាអាហារ ទើបធ្វើអោយនាងឡើងទំងន់ស្រឺតៗរហូតឡើងដល់ ១២០គីឡូ ។
ដោយសារតែការធាត់លើសទំងន់ បានជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់នាង ដូច្នេះហើយនាងក៏ប្តេជ្ញាចិត្តថានឹងធ្វើការសម្រកទំងន់ ។ ដំបូងនាងចាប់ផ្តើមដោយការញុំាអាហារដែលគ្មានជាតិខ្លាញ់ ហើយអាហារដែលផ្តល់នូវសុខភាពល្អ មិនតែប៉ុណ្ណោះនាងថែមទាំងជៀសវាងការញុំាអាហារឥតបានការថែមទៀតផង ។ នៅពេលដែលនាងអារម្មណ៍ចង់ញុំាអាហារផ្អែមៗ នាងងាក់មកញុំាផ្លែឈើ ហើយនឹងផឹកទឹកជំនួសវិញ ។ ក្រៅពីជៀសវាងការញុំាអាហារឥតបានការរួចហើយ នាងក៏ចាប់ផ្តើមជ្រើសរើសអាហារណាដែលល្អសម្រាប់សុខភាពរបស់នាង ។ ៣ ខែដំបូង នាងផឹកទឹកដោះគោច្រើន ហើយញុំាសាឡាត់ ជំនួសអោយនំប៉័ង និងបាយ ។ នាងថែមទាំងញុំាតៅហ៊ូមួយរយៈពេលផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ នាងថែមទាំងសង្កត់ធ្ងន់ថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការញុំាអាហារដែលមានជាតិកាឡូរីទាប ។ ៣ ខែបន្ទាប់មកទៀត នាងបានចាប់ផ្តើមផ្លាស់ប្តូរទំលាប់នៃការញុំាអាហារពេលព្រឹករបស់នាង ដែលក្នុងនោះរួមមាន ដំឡូងជ្វា ស៊ុតស្ងោរ ចេក និងយ៉ាអួ រឺផ្លែឈើ ។
ផ្លែឈើដែលនាងតែងតែញុំានៅពេលព្រឹកមានដូចជា ផ្លែប៉ោម ត្របែក ចេក ដែលពួកវាសុទ្ធតែសំបូរទៅដោយជាតិសរសៃ ដែលនឹងជួយអោយមានអារម្មណ៍ថាឆ្អែតយូរ ។ សម្រាប់អាហារថ្ងៃត្រង់វិញ នាងតែងតែញុំាបន្លែស្រុះ សាច់សុទ្ធបន្តិចបន្តួច និងត្រី ហើយនឹងផ្លែឈើផ្សេងៗ ។ ពេលយប់ នាងញុំាត្រសក់ ល្ពៅចំហុយ ផ្លែសារី និង oatmeal មួយកែវ ។
ក្រៅពីញុំាអាហារដែលមានតុល្យភាពហើយនោះ នាងថែមទាំងធ្វើការហាត់ប្រាណរយៈពេល ៣០ នាទី ដូចជារត់ ហើយនឹងលោតអន្ទាក់ជាដើម ។ វាពិតជាមិនងាយស្រួលនោះទេ ប៉ុន្តែដោយការតាំងចិត្តដ៏មុតមាំរបស់នាង ទីបំផុតរយៈពេល ១០ ខែនាងស្រកអស់ ៦០ គីឡូ ។ ដូច្នេះសម្រាប់អ្នកដែលចង់ធ្វើការសម្រកទំងន់ សូមធ្វើការតាំងចិត្ត ហើយអនុវត្តតាមនារីម្នាក់នេះ ។ ជូនពរអោយសម្រេចបំណង ៕