ផ្លូវបំបែក “មច្ចុរាជ” ឲ្យតែមានករណីគ្រោះថ្នាក់ សុនក ២ ក្បាលនេះ មានវត្តមានភ្លាម… (មានវីដេអូ)
ខ្សែវីដេអូ និងការចែករំលែកពីសំណាក់ពលរដ្ឋតំបន់ផ្លូវបែក “មរណៈ”នោះ ជាសក្ខីកម្មបញ្ជាក់ពីប្រតិកម្មចម្លែករបស់ឆ្កែ២ក្បាល
ដែលឲ្យតែមានគ្រោះថ្នាក់ចរាចរនៅទីនោះគឺវាមានវត្តមានភ្លាម ។
ឲ្យតែកើតមានគ្រោះថ្នាក់គឺពួកវាមកដល់ភ្លាម។
អ្នករស់នៅតំបន់នោះ ដល់ថ្នាក់ចាត់ទុកពួកវាជាភ្នាក់ងារកំពុងអនុវត្តភារកិច្ច “សង្កេតការណ៍ និងវាយតម្លៃហេតុការណ៍” ពីបញ្ហាចរាចរណ៍ផ្លូវបំបែកនេះ។
ព្រោះថាទង្វើបែបនេះកើតមានជាយូរហើយ
ហើយមិនថាមេឃភ្លៀងខ្យល់ ថ្ងៃឬយប់ទេ ពួកវាតែងទៅដល់កន្លែងកើតហេតុភ្លាមៗ ។
ប្រតិកម្មចម្លែករបស់ឆ្កែ ២ ក្បាលនេះ
ពួកគេពុំយល់ និងពុំអាចបកស្រាយ ។
ប្រិយមិត្តទស្សនាវីដេអូខាងក្រោម ៖