វិធីមួយនេះអាច កម្ចាត់ កំណកកំបោ ចេញពីធ្មេញ ១០០% ដោយមិនចាំបាច់ទៅពេទ្យធ្មេញ!

ការដុសធ្មេញជារៀងរាល់ថ្ងៃ ការមានអនាម័យមាត់ធ្មេញ ការប្រើប្រាស់សរសៃច្រាស់ទន់ និងការត្រួតពិនិត្យធ្មេញជាប្រចាំ គឺពិតជាមានសារសំខាន់ណាស់ដើម្បីធ្វើឲ្យមាត់ធ្មេញមានសុខភាពល្អ។ការប្រើសរសៃច្រាស់មិនល្អ អាចនាំឲ្យមានចំណកនៅតាមធ្មេញ ហើយនៅពេលយើងមិនចាប់អារម្មណ៍ កំណកនោះនឹងមានភាពរឹង។

បញ្ហានេះ នឹងនាំឲ្យមានជំងឺធ្មេញ និងអញ្ចាញ។ កំណកកំបោនេះអាចយកចេញដោយងាយ ប៉ុន្តែ ក្រោមជំនួយរបស់ពេទ្យធ្មេញដែលប្រើប្រាស់ឧបករណ៍ជាច្រើន។ ការទៅជួបពេទ្យធ្មេញនឹងធ្វើឲ្យអ្នកត្រូវចំណាយប្រាក់ច្រើន ខាតពេលវេលា និងបណ្តាលឲ្យមានការឈឺចាប់ ហេតុនេះ យើងមានវិធីសាស្ត្រធម្មជាតិក្នុងការយកកំណកនោះចេញពីធ្មេញបាន។ងក្រោមនេះគឺជារូបមន្តដើម្បី សំអាតកំណកកំបោចេញពីធ្មេញអ្នកប្រសិទ្ធិភាព ១០០%៖

១). គ្រឿងផ្សំ៖ ម្សៅសូដា (Baking soda) ច្រាស់ដុះធ្មេញ ទឹកសម្អាតធ្មេញភឺរ៉ូសាយ ឬ Hydrogen peroxide អំបិល ទឹក និងពែងទឹក ដែក ឬឈឺឆ្កិះធ្មេញ ទឹកខ្ពុលមាត់

ម្សៅសូដា គឺជាគ្រឿងផ្សំដោយមានប្រជាប្រិយភាព និងប្រសិទ្ធភាពបំផុតសម្រាប់ការកម្ចាត់កំណកកំបោ។ ទឹកសម្អាតធ្មេញភឺរ៉ូសាយ គឺត្រូវបានប្រើប្រាស់ក្នុងវិជ្ជទន្តពេទ្យដើម្បីធ្វើឲ្យធ្មេញស ជៀសផុតពីការមានកំណក និងជួយព្យាបាលជំងឺរាក់សុីធ្មេញ។

២). របៀបធ្វើ៖
– ជំហានទី 1:
លាយផ្សៅសូដាមួយស្លាបព្រា ជាមួយនឹងអំបិលកន្លះស្លាបព្រាចូលក្នុងពែងមួយ។ ក្រោយពីអ្នកជ្រលក់ច្រាស់ដុសធ្មេញរបស់អ្នកក្នុងទឹកក្តៅអ៊ុនៗរួចហើយ អ្នកត្រូវជ្រលក់ច្រាស់នោះក្នុងរូបមន្តដែលផ្សំរួចខាងដើម។ ដុះធ្មេញជាមួយនឹងច្រាស់នោះ និងស្តោះចេញ។ បន្តធ្វើបែបនេះរយៈពេល៥នាទី។

– ជំហានទី 2: លាយទឹកសម្អាតធ្មេញភឺរ៉ូសាយមួយពែងពេញជាមួយនឹងទឹកក្តៅអ៊ុនកន្លះពែង និងខ្ពុលសម្អាតមាត់របស់អ្នកសម្រាប់រយៈពេលមួយនាទី បន្ទាប់មក ស្តោះចេញ និងលាងមាត់ចេញជាមួយនឹងទឹកត្រជាក់កន្លះពែង។

– ជំហានទី 3: ឆ្កិះ ឬដុសយកកំណកពណ៌លឿងចេញពីធ្មេញជាមួយនឹងឈើឆ្កិះធ្មេញ។ សូមប្រុងប្រយ័ត្នកុំឲ្យប៉ះទៅនឹងអញ្ចាញពីព្រោះវាអាចធ្វើឲ្យឈឺ និងខូចអញ្ចាញ។

– ជំហានទី 4: ខ្ពុលមាត់ចេញជាមួយនឹងទឹកខ្ពុលមាត់ លាង និងធ្វើបែបនេះរយៈពេលពីរថ្ងៃម្តង នោះអ្នកនឹងអាចកម្ចាត់កំណកបានយ៉ាងជោគជ័យ៕

Leave a Reply

Your email address will not be published.