ស្នេហាជាអ្វីទៅ? លោកតាអាយុ ៧០ឆ្នាំ ប៉ះប្រពន្ធវ័យ២០ឆ្នាំ សូមពាក្យជូនពរម្នាក់មួយម៉ាត់មក…
បរទេស៖ យោងតាមកាសែតបានចុះផ្សាយ មានរឿងរ៉ាវដ៏គួរភ្ញាក់ផ្អើល នាំគ្នាចែករំលែកតៗគ្នា
ពេញបញ្តាញសង្គមហ្វេសប៊ុក នៅក្នុងទីក្រុង Abu នៃប្រទេសឡាវ។
ប្រភពបានឲ្យដឹងថា គូស្វាមីភរិយាមួយគូរដែលជាជនជាតិឡាវបានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះ
ដោយកូនកម្លោះមានអាយុ ៧០ឆ្នាំ ស្របពេលដែលកូនក្រមុំក្មេងខ្ចីអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ
ហើយក៏ជាគ្រូបង្រៀនផងដែរ។
គូស្នេហ៍មួយគូរនេះបានធ្វើឱ្យភ្ញាក់ផ្អើលដល់មហាជន
ក្រោយពេលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងនោះខាងកូនកម្លោះបង្គាប់ឱ្យខាងកូនក្រមុំដោយមាសសុទ្ធតម្លៃ ៩៩លានបាត ហើយអ្វីដែលពិសេសអស្ចារ្យជាងនេះទៀតគឺ ឡានថ្មីមួយគ្រឿង ព្រមទាំងផ្ទះ ១ខ្នង។
សម្បថមួយរវាងកូនកម្លោះចាស់ និងកូនក្រមុំក្មេងរៀបរាប់ថា
«បើប្រពន្ធមើលថែប្តីមិនបានល្អទេ ហើយត្រូវចែកផ្លូវគ្នា ទ្រព្យនឹងបានទៅប្តី ៨០% ប្រពន្ធបានត្រឹមតែ ២០%ប៉ុណ្ណោះ»៕