វិធីធ្វើចេកបំពងនំប័ុង ស្រួយឆ្ងាញ់ពិសា!

គ្រឿងផ្សំ៖
ចេកអំបូងទុំល្មម ៥ផ្លែ,
នំបុ័ង ១០បន្ទះ លុញឲ្យសំប៉ែត,
កំទេចនំបុ័ង ១ចានល្មម,ស៊ុត ២-៣គ្រាប់ វាយបញ្ចូលគ្នា។

វិធីធ្វើ៖
១.យកចេកបកសំបក រួចកាត់ជាពីរ ឬជាបន្ទះស្តើងល្មម(តាមចំណូលចិត្ត) ហើយយកនំបុ័ងរុំចេក
២.បន្ទាប់មកយកដាក់ប្រឡាក់ជាមួយស៊ុតឲ្យសព្វ ហើយចាំប្រឡាក់ជាមួយកំទេចឲ្យសព្វ

៣.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចដាក់ចេករុំនំបុ័ងចូលបំពងឲ្យក្រៀមល្មម (តាមចំណូលចិត្ត) ហើយស្រង់ចេញដាក់ចានជាការស្រេច។ *អាចញ៉ាំបន្ថែមជាមួយទឹកដោះគោខាប់ ដោយចាក់ចូលពីលើ ឬជ្រលក់ (តាមចំណូលចិត្ត) ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.