អំពើល្អ មិនសាបសូន្យ! អ្នកស្រី ទ្រី ដាណា ស្ទើរស្រក់ទឹកភ្នែក នៅពេលជូនថវិកា ទៅកាន់អ៊ុំស្រីដែលពិកាភ្នែកទាំងសងខាង ព្រោះថា…(មានវីដេអូ)
អ្នកស្រី ទ្រី នឹងស្វាមី អមដំណើរដោយកូនស្រីច្បងរបស់គាត់ (ដាណាភីន) បាននាំយកគ្រឿងបរិភោគមួយចំនួន រួមនឹងថវិកាចំនួន ៥០០ដុល្លារ ឧបត្ថម្ភជូនលោកយាយម្នាក់ ដែលគាត់ពិការភ្នែកទាំងសងខាង និងរស់នៅម្នាក់ឯង ស្ថិតនៅខេត្ដកណ្ដាល។
ក្នុងនោះដែរ អ្នកស្រី ទ្រី ដាណា បានលើកឡើងឱ្យដឹងថា៖”ខ្ញុំមិនដឹងនិយាយម៉េចឱ្យត្រូវទេ ចង់ស្រក់ទឹកភ្នែកតាមគាត់ ជូនថវិកាគាត់ខ្លះ គាត់យំ គាត់ថាមិនដែលស្គាល់ មិនដែលកាន់លុយប៉ុណ្ណឹងទេ តាំងពីកើតមក។ លោកយាយនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពិការភ្នែកទាំងសងខាង។
ខ្ញុំមិនសូវដឹងច្បាស់ទេ តែសួរអ្នកភូមិ ថាគាត់នៅតែម្នាក់ឯង គ្មានកូនចៅទេ។ ឱលោកយាយអើយ ជីវិតចុងក្រោយ ហេតុអីលំបាកយ៉ាងនេះ។ មើលឃើញកូនខ្ទមគាត់ ពិតជាកម្សត់ណាស់។ ខ្ញុំក៏មិនដឹងថាគាត់រស់នៅយ៉ាងម៉េចដែរ ហើយអំណោយនេះ ប្រគល់ជូនគាត់ ផ្ដាំអ្នកជិតខាងជួយមើលគាត់ សង្ឃឹមថាអាចជួយសម្រួលគាត់បានមួយរយៈដែរ។ ជីវិតគឺបែបនេះ ឃើញហើយ ខ្លោចចិត្ត”។