កង់អើយកង់ មានបងប្អូនត្រូវការទិញកង់ទេ? របររែកកង់ ជិះម៉ូតូលក់… (មានវីដេអូ)
តាម UPI បុរសម្នាក់ទើបត្រូវបានគេថត
ខណៈពេលគាត់រែកកង់ចំនួន ១៦ រួចជិះលើម៉ូតូ
នៅក្រុងយីយយ៉ាង ខេត្តក្វាងទុង ប្រទេសចិន ។
អ្នកខ្លះថា គាត់កំពុងសម្តែងសមត្ថភាពរែកកង់ដើរលក់ “ចល័ត” ។
ប៉ុន្តែបើតាម UPI បុរសនេះធ្វើការនៅក្រុមហ៊ុនជួលកង់
ហើយគាត់កំពុងដឹកជញ្ជូនកង់ទៅកាន់សាលារបស់ក្រុមហ៊ុន ។
សំខាន់នោះគេឆ្ងល់ថា ៖ តើនៅចិនច្បាប់ចរាចរណ៍អនុញ្ញាតឲ្យដៃម្ខាងបញ្ជាម៉ូតូ
ហើយដៃម្ខាងទៀតទប់អម្រែក រែកកង់ដល់ទៅ… ១៦ គ្រឿង!?
ដើម្បីឲ្យច្បាស់ប្រិយមិត្តសូមទស្សនាវីដេអូ៖
ចុចត្រង់នេះ ដើម្បីមើលវីដេអូ