ហួសចិត្ត ប្រថុយដល់ហើយ! ក្មេងប្រុស២នាក់ នៅលើដំបូលឡានគ្មានទ្រុង ពេលកំពុងបើកបរយ៉ាងលឿន…(មានវីដេអូ)

បរទេស៖ ជឿថាឳពុកម្ដាយភាគច្រើននឹងមិនទុកឱ្យកូនៗរបស់ខ្លួននៅឆ្ងាយពីភ្នែកនោះ ដើម្បីធានាបានពីការជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ទោះយ៉ាងណាមិនមែនឳពុកម្ដាយទាំងអស់គិតថាដូចគ្នានោះទេ មានមួយចំនួនដែលមិនខ្វល់ខ្វាយពីហានិភ័យ កើតឡើងដល់កុមារ ដែលដាក់ពួកគេក្នុងទីកន្លែងដែលពួកគេមិនគួរមាននៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តួយ៉ាងដូចជាវីដេអូមួយនេះដែរ ដែលត្រូវបានគេថត និងបង្ហោះដោយគណនីហ្វេសប៊ុកមួយនៅលើបណ្ដាញសង្គម ម៉ាឡេស៊ី ហើយសរសេរហេតុការណ៌ស្ថិតនៅតំបន់ Scientex ក្រុង Pasir Gudang ប្រទេសម៉ាឡេស៊ី បានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមសំដែងនូវការហួសចិត្ត និងមិនយល់ថាហេតុអ្វីបានជាបណ្ដោយដល់ថ្នាក់នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូនេះ គេឃើញក្មេងប្រុស២នាក់កំពុងតែតោងដំបូលឡាន ខណៈឡានកំពុងបើកបរក្នុងល្បឿនលឿនពេលឆ្លងស្តុបក្រហម ហើយនេះបើសិនជាចាប់ហ្វ្រាំងប្រញ៉ាប់ ក្មេងៗទាំងពីរអាចនឹងធ្លាក់ និងបង្កគ្រោះថ្នាក់ដល់ជីវិតបាន ។ អ្នកលេងហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិថា នេះជាចេតនាតែម្ដង ព្រោះរូបថតមួយសន្លឹកបានបង្ហាញពីក្មេងប្រុសទាំងពីរនេះកំពុងផឹកទឹកនៅលើដំបូលឡានពេលឈប់ស្ដុបផ្សេងមួយទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនថាឳពុកម្ដាយ ឬមិនមែនក៏ដោយ មិនគួរឱ្យរឿងបែបនេះកើតឡើងឡើយ ព្រោះគ្រោះថ្នាក់មិនអាចដឹងមុននោះឡើយ ៕

សូមទស្សនាវីដេអូដែលបង្ហោះដោយហ្វេសប៊ុក Chitran Tamil Chelvan ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.