ចេះតែមានហើយ! នារីម្នាក់ដើរបណ្តើរ ចុចទូរស័ព្ទបណ្តើរស្រាប់តែដើរធ្លាក់លូ…(មានវីដេអូ)

កាសែតអែនជេ បានបង្ហោះវីដេអូឃ្លីបបង្ហាញពីឧប្បទ្ទវហេតុមួយ ក្រោយពីការធ្វេសប្រហែស របស់ស្ត្រីវ័យ៦៧ឆ្នាំម្នាក់ ដែលគាត់រវល់តែដើរបណ្តើរ ចុចទូរស័ព្ទបណ្តើរ រហូតធ្វើឲ្យគាត់ធ្លាក់ចូលក្នុងលូរ ដោយមិនដឹងខ្លួន បណ្តាលឲ្យរបួសធ្ងន់ផងដែរ ។

ហេតុការណ៍កើតឡើង នៅក្នុងរដ្ឋញូជេស៊ី សហរដ្ឋអាមេរិក ដោយស្ត្រីចំណាស់ម្នាក់ រវល់តែចុចទូរស័ព្ទ ដោយមិនបានសម្លឹងទៅមុខ ដោយនៅពីមុខគាត់ គេកំពុងតែជួសជុលបំពុងហ្គាស ធ្វើឲ្យគាត់ ធ្លាក់ចូលទៅក្នុងលូនោះតែម្តង ដែលមានជំរៅ៦ហ្វ៊ូត រហូតបណ្តាលឲ្យគាត់របួសធ្ងន់ ។ក្រោយពេលកើតហេតុ មាននារី២នាក់ បានប្រទះឃើញ ហើយក៏បានជួយហៅរថយន្តពេទ្យ មកជួយសង្គ្រោះ នាំទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

ប៉ូលិសបានចុះមកធ្វើការត្រួតពិនិត្យ រកមូលហេតុតាមរយៈ ពិនិត្យកាម៉េរ៉ាសុវត្ថិភាព ទើបដឹងថា មូលហេតុពិតប្រាកដនោះ ដោយសារតែស្ត្រីរូបនោះ មានការធ្វេសប្រហែសដោយខ្លួនឯង ពុំមានពាក់ព័ន្ធនិងនរណាម្នាក់ឡើយ ព្រោះគាត់ងប់ងុល និងការចុចទូរស័ព្ទខ្លាំងពេក ហើយក៏ជាសំណាងរបស់គាត់ដែរ ដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ៕

Leave a Reply

Your email address will not be published.