តិចច្រលំថា ជើងសាកសពរាប់ពាន់ឆ្នាំអីទៅ មិនមែនទេ!
Dead Man’s Finger គឺជាប្រភេទផ្សិតម៉្យាងដ៏ចម្លែក ដែលមានរូបរាងគួរឲ្យខ្លាចប្រៀបដូចជាម្រាមដៃរបស់សាកសពមនុស្ស ។Dead Man’s Finger គឺជាពពួកផ្សិតផ្ញើខ្លួន រូបរាងដូចម្រាមដៃខ្មោច ដែលមួយៗមានប្រវែងប្រហែល ៣ ទៅ ១០ សង់ទីម៉ែត្រ ដែលភាគច្រើនរស់នៅលើដើមឈើ ទាំងឈើរស់ និងឈើងាប់ ។
ផ្សិតប្រភេទនេះ ភាគច្រើនប្រទះឃើញមានលើដើមប៉ោម ដើម maple, beech, locust និងដើម elm tree ជាដើម ។
ផ្សិតម្រាមដៃខ្មោចនេះ ជាពពួកផ្សិតដ៏គ្រោះថ្នាក់ ដោយសារតែវាពឹងលើការស្រូបយកជីវជាតិពីពពួកដើមឈើដែលមានសុខភាពល្អទាំងឡាយ ដើម្បីបំពេញជីវិតរបស់ពួកវា ។
រាល់ដើមឈើដែលវាទំនៅ គឺចុងក្រោយតែងតែងាប់ ៕