តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ម្ចាស់រថយន្ត មានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះ មានអាសយដ្ឋាន អចិន្ត្រៃយ៍នៅភ្នំពេញ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា «ដូចនេះ លោក-អ្នក ត្រូវយកអត្តសញ្ញាណប័ណ្ណ របស់អ្នក ភ្ជាប់មកជាមួយនូវ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត»។

ក្រសួងសាធារណការ បានបញ្ជាក់ អត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចទិញផ្លាកលេខកម្ពុជា បានដែរ ៕
ដោយ ៖ អេង ប៊ូឆេង

ប្រភពពី mpwt.gov.kh

Leave a Reply

Your email address will not be published.