ប្លែកមែន! យក​ទូរទស្សន៍​ចាស់ៗ​ មក​ធ្វើ​របងផ្ទះ

នេះ​ជា​រឿង​ចម្លែក​គ្រា​ដែល​ម្ចាស់ផ្ទះ​មួយ នៅ​ខេត្ត​អាង​យ៉ាង ប្រទេស​វៀតណាម បាន​នាំយក​ទូរទស្សន៍​ចាស់ៗ​ខូច មក​ធ្វើ​ជារ​បង​ហ៊ុំ​ព័ទ្ធ​ផ្ទះ​របស់​ខ្លួន ។ ទង្វើ​នេះ ត្រូវបាន​គេ​សរសើរ​ផង ព្រោះ “​ចម្លែក​” តែ​ក៏​រង​ការរិះគន់​ផងដែរ ព្រោះ​វា​មាន​បង្ក​ជា​គ្រោះថ្នាក៉ ដល់​ក្មេងៗ​ប្រសិន​វា ផ្ទុះ​បែក​នោះ ។​

​ផ្ទះ​ដែល​មានរ​បង​ចម្លែក​នេះ ត្រូវបាន​គេហទំព័រ​បរទេស OddityCentral សរសេរថា ៖ “​ផ្ទះ​ចម្លែក​នេះ​ស្ថិតនៅ​កោះ Hon Thom ប្រទេស​វៀតណាម ហើយ​ប្រហែលជា​ផ្ទះ​តែ​មួយ​គត់​បាន​យក​ទូរទស្សន៍​ចាស់ៗ​ខូច​មក​ធ្វើ​របង​… គេ​ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​ទូរទស្សន៍​ទាំងនោះ​វា​មិន​បែក​? ប្រហែលជា​មាន​អាថ៌កំបាំង​អ្វី​មួយ​ហើយ ទើប​គេ​ហ៊ាន​ប្រើ​វត្ថុ​ធាតុ​ពិសេស “​នេះ​មក​ធ្វើ​ជារ​បង​នោះ​” ។​

​របង​ផ្ទះ​ពិសេស​នេះ នាំមក​នូវ​ការងឿងឆ្ងល់ ។​​ទន្ទឹម​នោះ​គេហទំព័រ​ខាងលើ​ក៏​បាន​បង្ហាញ​កង្វល់​ថា ប្រើ​ទូរទស្សន៍​ធ្វើ​ជារ​បង​បែបនេះ មាន​ហានិភ័យ​ក្នុង​ការបង្ក​របួសស្នាម​ពិសេស​ចំពោះ​ក្មេងៗ ដែល​លេង​នៅ​ក្បែរ​នោះ ព្រោះតែ​របង​នេះ​អាច​ផ្ទុះ​ឬក៏​សារ​ធាតុពុល​រួ​មានបា​រ៉​ត​ផងដែរ វា​ត្រូវ​ជ្រាប​ចេញ​ក្រោយពេល​មាន​ភ្លៀង​… ។​ល​។​

​ទោះ​យ៉ាងណា​ក៏​វា​ចម្លែក​ប្លែក​ភ្នែក​ដែរ មែន​ទេ​!?
​ចន្ទ្រា​

Leave a Reply

Your email address will not be published.