សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់! កូនពស់អាសិរពិលមួយក្បាល ដែលសំងំលាក់ខ្លួននៅក្នុងស្បែកជើង ចឹកចំដៃ

គណនីមួយឈ្មោះ Zack Zai ដើម្បីជាសារចែករំលែក ដាស់តឿន និងបង្កើនការប្រុងប្រយ័ត្ននោះ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើនេះ មានឈ្មោះ Iman Sufi ត្រូវបានបញ្ជូន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានកូនពស់អាសិរពិលមួយក្បាល ដែលសំងំលាក់ខ្លួននៅក្នុងស្បែកជើង ចឹកចំដៃ ពេលដែលក្មេងប្រុសនោះទៅយកស្បែកជើង បណ្តាលឲ្យរងរបួសខ្ទាំខៀវ និងរងការឈឺចាប់យ៉ាងខ្លាំង ។

នៅក្នុងនោះទៀតសោត ម្ចាស់គណនីខាងលើ ក៏បានប្រាប់ផងដែរថា ពស់អាចនឹងលាក់ខ្លួននៅក្នុងស្បែកជើង ដើម្បីរក្សាកម្ដៅរបស់វា។ ដូច្នេះអ្នករាល់គ្នាគួរណាស់ ត្រូវតែយកស្បែកជើងទុកដាក់នៅក្នុងផ្ទះឲ្យបានត្រឹមត្រូវ ចៀសវាងការកើតមានគ្រោះថ្នាក់បែបនេះ ដែលយើងមិនបានដឹងមុន។

ជាការពិតណាស់ សត្វពស់ ស្អប់អាកាសធាតុត្រជាក់។ ដូច្នេះនូវរាល់ពេលដែលអាកាសធាតុត្រជាក់ ពួកគេវាតែងតែស្វែងរកជម្រកដើម្បីរក្សាកម្ដៅ ដូចជានៅក្នុងរូងដីជាដើម។ អ្នកត្រូវតែប្រុងប្រយ័ត្នបំផុតក្នុងរដូវភ្លៀង។

ជុំវិញនឹងករណីខាងលើនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញមតិដែរថា៖«គួរឲ្យអាណិតខ្លាំងណាស់ក្មេងតូច! វាពិតជាគ្រោះថ្នាក់ណាស់ ជាពិសេសនៅក្នុងរដូវភ្លៀងតែម្តង។ ទោះយ៉ាងណាសង្ឃឹមថា ក្មេងតូចនឹងបានធូរស្បើយវិញឆាប់ៗផងដែរ» ។

«សូមចាប់អារម្មណ៍លើចំណុចនេះផង! មិនថាក្មេងៗលេងនៅក្នុងផ្ទះ ឬនៅក្រៅផ្ទះនោះទេ អ្នកមិនត្រូវបណ្តោយពួកគេផ្តេសផ្តាសបានឡើយ ព្រោះថានេះជារដូវភ្លៀវ» ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភពពី khmerload

Leave a Reply

Your email address will not be published.