នេះបានចំជាកំពូលអ្នករកមែន! រកឃើញ​ចិញ្ចៀនពេជ្រ​ស្ត្រី​ម្នាក់​១​វង់​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​គំនរ​សំរាម​

ការ​រុករក​អស់​រយៈពេល ២​ម៉ោង តាមរយៈ​គំនរ​សំរាម​រាប់​តោន នៅ​ទីបំផុត កម្មករ​អនាម័យ​ចំនួន ៨ នាក់ បាន​រកឃើញ​ចិញ្ចៀនពេជ្រ​១​វង់ របស់​ស្ត្រី​ម្នាក់​ដែល​បាន​ជ្រុះ​ចោល​ដោយ​ចៃដន្យ ខណៈពេល​នាង​កំពុង​សម្អាត​នៅក្នុង​ទីក្រុង Yangzhou, ខេត្ត Jiangsu ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ ។​

​យោងតាម​កាសែត Beijing Times បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​មាន​ឈ្មោះថា Xia បាន​កំពុង​សម្អាតផ្ទះ​របស់​នា​ង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ នៅពេលនោះ​នាង​បាន​ជ្រុះ​ចិញ្ចៀនពេជ្រ​១​វង់ តម្លៃ 110.000 យ័ន (​ជាង ១,៦០០០ ដុល្លារ​អាមេរិក​) ដោយ​ចៃដន្យ ទៅក្នុង​ធុងសំរាម ។ ប៉ុន្តែ វា​យឺត​ពេល​ទៅហើយ​នៅពេល​នាង​ដឹងថា​ចិញ្ចៀនពេជ្រ​របស់​នាង​បាន​កំពុង​បាត់ ។​

​នាង​បាន​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ធ្វើដំណើរ​ទៅកាន់​នាយកដ្ឋាន​អនាម័យ ដើម្បី​រាយការណ៍​ដំណឹង​នេះ ប៉ុន្តែ គួរអោយ​សោកស្តាយ ដែល​ប្រធាន​អនាម័យ​នៅ​ទីនោះ បាន​ប្រាប់​នាង​ថា សំរាម​ដែល​ប្រមូល​ពី​តំបន់​របស់​នាង ត្រូវបាន​បង្រួម​រួច​អស់​ទៅហើយ ។ បន្ទាប់មក ប្រធាន​នោះបាន​ប្រាប់ Xia ឱ្យ​ត្រឡប់មក​ការិយាល័យ​វិញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ហើយ​ធានាថា​សំរាម​មិន​ត្រូវបាន​ផ្ទេរ​ទៅកាន់​កន្លែង​ដុត​ទេ ។​

​គាត់​បាន​បញ្ជា​ឱ្យ​ឆ្មាំ​ត្រូវ​ឈរជើង​នៅ​ជិត​គំនរ​សំរាម​ដ៏​ធំ​នោះ ដើម្បី​ធានាថា សំរាម​ទាំងនោះ​នឹងមិន​ត្រូវបាន​ដាក់​នៅ​បន្ទាត់​សម្រាប់​ការដុត ។​

​សំណាងល្អ ចិញ្ចៀន​នេះ​ត្រូវបាន​គេ​រកឃើញ​ដោយ​ជោគជ័យ នៅ​ពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ប្រតិបត្តិ​ការរុករក​ចំណាយពេល​អស់ ២ ៣ ម៉ោង តាមរយៈ​សំរាម​ចំនួន ១៣ តោន ដោយមាន​ជំនួយ​ពី​កម្មករ​អនាម័យ​ចំនួន ៨ នាក់ ។ Xia ដែល​សប្បាយរីករាយ​នឹង​ព័ត៌មាន​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សកម្មភាព​របស់​កម្ម​ករ គឺមាន​តម្លៃ​ច្រើនជាង​ចិញ្ចៀនពេជ្រ​ដែលមាន​តម្លៃ​ថ្លៃ​នេះ​ខ្លាំងណាស់ ។​

​នាង​និយាយថា​៖ «​ពួកគេ​និយាយថា ពួកគេ​បាន​រកឃើញ​ចិញ្ចៀន ហើយ​ខ្ញុំ​គិតថា​ពួកគេ​គ្រាន់តែ​និយាយ​លេង​ប៉ុណ្ណោះឯង ។ ខ្ញុំ​ពិតជា​ដឹងគុណ​ពួកគេ​ខ្លាំងណាស់ ។ ទោះបីជា​ចិញ្ចៀន​នេះ​មានតម្លៃ​ជាង 100.000 យ័ន ក៏ដោយ តែ​ស្មារតី​សប្បុរសធម៌​របស់​កម្ម​ករ​និយោជិត​មានតម្លៃ​ច្រើនជាង​មិនអាច​ថ្លែង​បានទេ ៕ ចន្ទី​

Leave a Reply

Your email address will not be published.