ប៉ាជេចាប់កំណើតទេដឹង! រឿងរ៉ាវដែលមិនគួរឲ្យជឿ កូនជ្រូកចម្លែកតាមពិតបែបនេះសោះ…(មានវីដេអូ)

បរទេស៖ រូបភាព​ជា​ច្រើន​សន្លឹក បង្ហាញ​ពី​កូន​ជ្រូក​ចម្លែក ដែល​កើត​មក​មាន​ខ្លួន​ស្រដៀង​មនុស្ស ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​លើ​បណ្ដាញ​សង្គម បន្សល់​ជា​ចម្ងល់​ស្រាយ​មិន​រួច។ អ្នក​ខ្លះ​គិត​ថា មនុស្ស​ទៅ​លួច​រំលោភ​មេ​ជ្រូក ទើប​កាត់​គ្នា​បាន​ជា​ទារក​ចម្លែក​នេះ​ឡើង ប៉ុន្តែ​ការ​វិភាគ​ទាំង​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ។ តាម​ពិត វា​គ្រាន់​តែ​ជា​រូប​ស៊ីលីកូន​ដែល​គេ​ផលិត​ឡើង​យ៉ាង​ពិសេស ដូច​ជា​រូប​ពិតៗ បើ​និយាយ​ឲ្យ​ចំ គឺ​ជា​រូប​ជ័រ​ទេ។

បើ​តាម​រូប​ភាព​ជា​ច្រើន​សន្លឹក ដែល​បង្ហោះ​ឡើង​ជិត​មេ​ជ្រូក គេ​ឃើញ​កូន​ជ្រូក​ចម្លែក​នេះ មាន​ច្រមុះ ត្រចៀក និង​កន្ទុយ​ដូច​ជ្រូក ប៉ុន្តែ​ខ្លួន​ដូច​ជា​មនុស្ស។ កូន​ជ្រូក​នេះ មាន​ធ្មេញ​ស្រួចៗ គួរ​ឲ្យ​ខ្លាច។ ចំណែក​ដៃជើង​វិញ មាន​ម្រាម៥ ដូច​មនុស្ស ប៉ុន្តែ​មាន​ក្រចក​ស្រួច​ខុស​ពី​ធម្មតា។ បើ​តាម​វីដេអូ ដែល​បង្ហោះ​នោះ គេ​ឃើញ​កូន​ជ្រូក​នេះ រង្គើ​ខ្លួន​ហាក់​ដូច​ជា​មាន​រំញ័រ​ដោយ​បញ្ជា មិន​មែន​ដោយ​កាយវិការ​ធម្មជាតិ​ឡើយ។

​​រូប​ភាព និង​វីដេអូ​នេះ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ក្នុង​បណ្ដាញ​សង្គម Facebook ដោយ​យល់​ច្រឡំ​ថា ជា​រូប​ភាព​ពិត ហើយ​គិត​ថា​ជា​ការ​បង្កាត់​គ្នា រវាង​មនុស្ស និង​ជ្រូក​ទៀត​ផង។ ប្រភព​នៃ​រូប​ភាព​នេះ មិន​ដឹង​ច្បាស់​ថា​មក​ពី​ណា​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​អាច​មាន​អ្នក​ចង់​ល្បី ក៏​យក​កូន​ជ្រូក​ស៊ីលីកូន ដែល​ភាសា​អង់គ្លេស​ហៅ​ថា babycreature ទៅ​ថត​ជិត​មេ​ជ្រូក និង​បង្ហោះ​នៅ​លើ​គណនី Facebook ណា​មួយ។

រូបភាព​ទារក​ចម្លែក​ទាំង​នេះ មាន​ដាក់​លក់​នៅ​លើ​វិបសាយ​មួយ​ឈ្មោះ Etsy ដោយ​មាន​តម្លៃ​ចាប់​ពី៥០ដុល្លារ រហូត​ដល់​រាប់​ពាន់​ដុល្លារ។ រូប​ទាំង​នោះ បង្ហាញ​ពី​ទារក​ចម្លែក​គ្រប់​ប្រភេទ ដោយ​មាន​កាត់​ស្វា កាត់​ជ្រូក កាត់​កណ្ដុរ ដែល​មើល​ទៅ​ស្រដៀង​នឹង​សាច់​ទារក​ធម្មតា​ពិតៗ។ ប៉ុន្តែ​ទាំង​នោះ គ្រាន់​តែ​ជា​ការ​ច្នៃ​ប្រឌិត​ពី​ជាតិ​ស៊ីលីកូន ដែល​មាន​សភាព​ទន់ ដូច​សាច់​មនុស្ស​ប៉ុណ្ណោះ។

​តាម​ពិត មនុស្ស​មិន​អាច​បង្កាត់​គ្នា​ជាមួយ​សត្វ​បាន​ទេ ព្រោះ​មាន​ក្រូម៉ូសូម​ខុស​គ្នា។ នេះ​បើ​តាម​ទ្រឹស្ដី​ជីវៈ​វិជ្ជា។ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​លើ​ករណី​នេះ ថា​អាច​ទៅ​រួច​ឬ​ទេ ហើយ​ក៏​ធ្លាប់​ចាក់​បញ្ចូល​កោសិកា​របស់​មនុស្ស និង​សត្វ​លាយ​គ្នា ដើម្បី​ពិសោធន៍​ឲ្យ​ឃើញ​លទ្ធផល​ជាក់​ស្ដែង។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន បាន​អះអាង​ការ​បង្កាត់​គ្នា រវាង​មនុស្ស និង​សត្វ​អាច​ទៅ​រួច ប៉ុន្តែ​មិន​ធ្លាប់​ឃើញ​លទ្ធផល​ម្ដង​ណា​ទេ។

ទោះ​បែប​នេះ​ក្ដី សកម្មភាព​ពិសោធន៍​ខាង​លើ​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង។ មនុស្ស​ជា​ច្រើន គិត​ថា​ជា​រឿង​ឆ្កួត​លីលា​បំផុត ហើយ​ខុស​ធម្មជាតិ​ទៀត​ផង។ សាក​ស្រមៃ​ទៅ​មើល​ថា ប្រសិន​បើ​មនុស្ស​កើត​មក បែរ​ជា​សរីរាង្គ​មួយ​ចំនួន ដូច​សត្វ តើ​ពួក​គេ​រស់នៅ​បែប​ណា ឬ​រស់នៅ​ក្នុង​ភាព​ជា​មនុស្ស​ចម្លែក? ការ​ពិសោធន៍​នេះ មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​វិទ្យាសាស្ត្រ​ជឿនលឿន ទើប​គេ​ចេះ​តែ​ចង់​សាក​អ្វី​ដែល​ថ្មី៕ ​

ទស្សនា​វីដេអូ៖

Leave a Reply

Your email address will not be published.