កម្របានឃើញណាស់! អណ្ដើកពណ៌លឿង…(មានវីដេអូ)

ឥណ្ឌា៖ អណ្ដើកពណ៌លឿងមួយក្បាល ត្រូវបានពលរដ្ឋមួយក្រុមប្រទះឃើញ នៅភូមិ Sujanpur ក្នុងទីក្រុង Balasore រដ្ឋ Odisha ប្រទេសឥណ្ឌា។

អណ្ដើកមួយក្បាលនេះ ត្រូវបានគេចាត់ទុកថាកម្រនឹងបានឃើញ ដែលតួខ្លួនទាំងមូលរបស់វា គ្របដណ្ដប់ទៅដោយពណ៌លឿងសុទ្ធតែម្ដង។បើយោងតាមអ្នកជំនាញ បានឲ្យដឹងថា ការដែលមានពណ៌លឿងបែបនេះ អាចជាការផ្លាស់ប្ដូរអាល់ប៊ីណូនៃសត្វអណ្ដើកធម្មតាប៉ុណ្ណោះ ដែលដូចមនុស្សយើងមានសភាពស្បែក សភឿកអីចឹងដែរ។

យ៉ាងណាមិញ ប្រជាពលរដ្ឋបានប្រគល់អណ្ដើកពណ៌លឿងមួយក្បាលនេះ ទៅឲ្យខាងមន្ត្រីមន្ទីរព្រៃឈើ ដើម្បីរក្សាទុកផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published.