សូមបងប្អូនប្រុងប្រយ័ត្ន​!!! អន្ទង់​ប្រភេទ​នេះ ហ៊ាន​តែ​ប៉ះ​បន្តិច អាច​ពិការ ឬ​ស្លាប់​បាន

អន្ទង់​​​អាច​​​ជា​​​​អាហារ​​​ដ៏​​​ឆ្ងាញ់​​​ពិសា​​​សម្រាប់​​​ប្រជា​ជន​​​ខ្មែរ ប៉ុន្តែ​​​អន្ទង់​​​មួយ​​​ប្រភេទ​​​នៅ​​​ព្រៃ​​​អា​ម៉ា​ហ្សូ​ន មាន​​​កម្លាំង​​​ឆក់​​​ដ៏​​​សាហាវ​​​រហូត​​​អាច​​​សម្លាប់​​​មនុស្ស​​​បាន​។ អន្ទង់​​​​នេះ​​​គេ​​​ឲ្យ​​​ឈ្មោះ​​​ថា Electric eel ដែល​​​អាច​​​លូត​​​ប្រវែង​​​ដល់ ២​​ម៉ែត្រ និង​​​កើន​​​ទ​ម្ងន់​​​ដល់ ២០​​គីឡូក្រាម​។ កម្លាំង​​​ឆក់​​​របស់​​​អន្ទង់​​​នេះ មាន​​​លើស​​​ពី​​​កម្លាំង​​​អគ្គិសនី​​​ធម្មតា ៤​ដង ឬ​​​ប្រហែល ៨៦០​​វ៉ា​ត់ អាច​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ប៉ះ​​​វា​​​តែ​​​ប​ន្តិ​ច ឈាន​​​ទៅ​​​រក​​​ភាព​​​ពិការ និង​​​បាត់​​​បង់​​​ជីវិត​​​តែ​​​ម្ដង​។​ (អូស​ទៅ​ក្រោម​ផុត ដើម្បី​ទស្សនា​វីដេអូ)

​​Electric eel មាន​​​​​រាង​​​​​ស្រ​ឡូ​ន និង​​​ទ្រ​វែង ហើយ​​​​​​ជាទូទៅ​​​​​មាន​​​​​ប្រវែង​​​​​ប្រហែល ២​​ម៉ែត្រ​​​​ និង​​​​​​​​ទ​ម្ងន់ ២០ គីឡូក្រាម​​​​​នៅ​​​ពេល​​​លូត​​​អស់​​​ទំហំ ដែល​​​ធ្វើ​​​ឲ្យ​​​វា​​​ជា​​​ប្រភេទ​​​សត្វ​​​ធំ​​​បំផុត​​​មួយ​​​ក្នុង​​​ចំណោម​​​ពូជ​​​ក្រោម​​​ទឹក​​​ដូច​​​គ្នា​។ ខ្លួន​​​វា​​​មាន​​​ពណ៌​​​​ប្រផេះ​​​​ ខ្មៅ​​​​​ងងឹត​​​​​លើ​​​​​ខ្នង ​​​​និង​​​​​លឿង​​​​​ឬ​​​​​ទឹកក្រូច​​​​​នៅ​​​លើ​​​​​ពោះ​​​​​។ ចំណែក​​​អន្ទង់​​​ញី​​​ពេញ​​​រូប​​​រាង មាន​​​ងងឹត​​​ជាង​​​ប​ន្តិ​ច​​​​​​នៅ​​​លើ​​​​​ពោះ​​​​​។ Electric eel មិន​​​មាន​​​​ស្រ​កា​​​​​ទេ ដូច​​​ជា​​​ពូជ​​​អន្ទង់​​​តូច​​​ៗ​​​នៅ​​​កម្ពុជា​​​ដែរ​​​​​។ ​​​​

​​​ដូច​​​គ្នា​​​នឹង​​​ពូជ​​​ត្រី​​​ដទៃ​​​ដែរ Electronic eel មាន​​​ព្រុយ​​២​​សង​​​ខាង ដើម្បី​​​ហែល​​​ទឹក​។ ប៉ុន្តែ​​​អន្ទង់​​​នេះ​​​ត្រូវ​​​ការ​​​ដក​​​ដង្ហើម​​​ជា​​​ប្រចាំ ដោយ​​​ឡើង​​​មក​​​ផ្ទៃ​​​ទឹក​​​រៀង​​​រាល់ ១០​​នាទី​​​ម្ដង ទើប​​​ចុះ​​​ទៅ​​​បាត​​​វិញ ខុស​​​ពី​​​ត្រី​​​ដទៃ​​​ដែល​​​អាច​​​នៅ​​​ក្រោម​​​ទឹក​​​បាន​​​យូរ​។ ជិត ៨០​​ភាគ​រយ នៃ​​​​​អុកស៊ីហ្សែន​​​ដែល​​​អន្ទង់​​​នេះ​​​ត្រូវ​​​ប្រើប្រាស់​​ គឹ​​​ត្រូវ​​​ឡើង​​​មក​​​ស្រូប​​​លើ​​​ផ្ទៃ​​​ទឹក​​​បែប​​​នេះ ចំណែក​​​បរិមាណ​​​ផ្សេង​​​ទៀត​​​កើត​​​ឡើង​​​ពី​​​សំយោគ​​​ក្រោម​​​ទឹក​។ ​​​

​​​​​អន្ទង់​​​​​អេឡិចត្រូ​និក មាន​​​​​សរីរាង្គ​​​​៣ ក្នុង​​​ពោះ​​​​​ដែល​​​​​បង្កើត​​​​​ថា​​​​​ម​​​​​ពល​​​​​អគ្គិសនី រហូត​​​អាច​​​ឆក់​​​សម្លាប់​​​សត្វ​​​ដទៃ​​​បាន​​​យ៉ាង​​​ងាយ​។ សរីរាង្គ​​​​​ទាំង​​​​​នេះ​​​​​បង្កើត​​​បាន ៤ ភាគ ៥ នៃ​​​​​រាងកាយ​​​​​ទាំង​​​មូល​​​របស់​​​វា ហើយ​​​​​ផ្ដល់​​​​​អន្ទង់​​​​​អេឡិចត្រូ​​​​​និច​​​​​មាន​​​​​ល​​​​​ទ្ធ​​​​​ភាព​​​​​បង្កើត​​​​​ច​​​រ​​​​​ន្ត​​​អគ្គិសនី ២​​ប្រភេទ​​​​ គឺ​​​​​វ៉ុល​​​​​ទាប​​​​​និង​​​​​វ៉ុល​​​​​ខ្ពស់​​​​​។ លក្ខណៈ​​​ពិសេស​​​តាម​​​បែប​​​ធម្មជាតិ​​​នេះ ធ្វើ​​​ឲ្យ Electronic eel ងាយ​​​ស្រួល​​​ចាប់​​​ចំណី​​​ណាស់ ដោយ​​​គ្រាន់​​​តែ​​​បញ្ចេញ​​​អគ្គិសនី​​​ឆក់ រួច​​​លេប​​​ទាំង​​​មូល​។​

ពេល​​​​​ដែល​​​​​អន្ទង់​​​​​​អគ្គិសនី​​​នេះ ប្រទះ​​​ឃើញ​​​​​ស​​​​​ចំណី​​​​​​របស់​​​ខ្លួន ខួរក្បាល​​​​​​របស់​​​វា​​​បញ្ជូន​​​​​សញ្ញា​​​​​មួយ​​​​​តាម​​​​​រយៈ​​​​​ប្រព័ន្ធ​​​​​សរសៃប្រសាទ​​​​​ទៅ​​​​​អេ​​​​​ឡិ​​​​​ច​​​​​ត្រូ​​​​​ត​​​​​។ រួច​​​វា​​​បាន​​​បញ្ជូន​​​បន្ត​​​បន្ទាប់​​​ទៅ​​​កាន់​​​សរីរាង្គ​​​ដែល​​​ផ្ទុក​​​អគ្គិសនី​​​ឲ្យ​​​បើក​​​ចរ​ន្ត និង​​​ឆក់​​​សម្លាប់​​​ចំណី​​​ទាំង​​​នោះ​​​ភ្លាម ដោយ​​​ថា​ម​ពល​​​ឆក់​​​ដ៏​​​ខ្លាំង​​​ក្លា​​​របស់​​​វា ហើយ​​​កម្រ​​​មាន​​​សត្វ​​​ណា​​​អាច​​​រួច​​​ផុត​​​ពី​​​សេចក្ដី​​​ម​រណា​​​ណាស់​។ ​​​

ក្នុង​​​ខ្លួន​​​អន្ទង់​​​អគ្គិសនី​​​មាន​​​​អេឡិចត្រូ​ត​​​ប្រហែល ៥០០០ ទៅ ៦០០០ ដែល​​​​អាច​​​មាន​​​កម្លាំង​​​ឆក់​​​​​​រហូត​​​ដល់ ៨៦០​​វ៉ា​ត់ ឬ​​​ស្មើ​​​នឹង​​​កម្លាំង​​​អគ្គិសនី​​​ធម្មតា ៤​​ដង​។ ទោះ​​​បែប​​​នេះ​​​ក្ដី ការ​​​ឆក់​​​នេះ​​​ទំនង​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ពេញ​​​វ័យ​​​ស្លាប់​​​បាន​​​ទេ ព្រោះ​​​ឆក់​​​តែ​​​មួយ​​​ភ្លែត​​​ប៉ុណ្ណោះ មិន​​​អាច​​​ឆក់​​​ដូច​​​អគ្គិសនី​​​ឡើយ​។ យ៉ាង​​​ណា​​​ក្ដី ក៏​​​នៅ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ដែរ ព្រោះ​​​ថា​​​អាច​​​ទៅ​​​ជា​​​ពិការ​​​បាន ប្រសិន​​​បើ​​​ឆក់​​​យូរ តាម​​​ការ​​​បញ្ចេញ​​​ចរ​ន្ត​​​របស់​​​អន្ទង់​។​

​ទោះ​​​បែប​​​នេះ​​​ក្ដី អន្ទង់​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​នេះ មិន​​​មាន​​​វត្តមាន​​​នៅ​​​ទឹក​​​ដី​​​អាស៊ី​​​ឡើយ ហើយ​​​វា​​​មាន​​​ដើម​​​កំណើត​​​ក្នុង​​​ទឹក​​​នៃ​​​ព្រៃ​​​អា​ម៉ា​ហ្សូ​ន ព្រម​​​ទាំង​​​ទ​ន្លេ Orinoco នៃ​​​ទ្វីប​​​អាមេរិក​​​ឡាទីន​។ វា​​​តែង​​​ឈ្មុល​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ទឹក​​​រាក់ ដែល​​​មាន​​​ដី​​​ល្ប​ប់​។ សព្វ​​​ថ្ងៃ ក្រុម​​​អ្នក​​​វិទ្យាសាស្ត្រ​​​កំពុង​​​សិក្សា​​​បន្ថែម​​​ទៅ​​​លើ​​​អន្ទង់​​​នេះ ដើម្បី​​​រក​​​ពី​​​មូលហេតុ​​​កាន់​​​តែ​​​ច្បាស់ ដែល​​​ធ្វើ​​​ឲ្យ​​​សត្វ​​​មួយ​​​ប្រភេទ​​​នេះ អាច​​​មាន​​​កម្លាំង​​​ឆក់​​​យ៉ាង​​​អស្ចារ្យ​៕

​ទស្សនា​​​វីដេអូ អន្ទង់​​​អគ្គិសនី​​​ឆក់​​​សម្លាប់​​​ក្រពើ ដែល​​​​ព្យាយាម​​​ខាំ​​​វា​​​ជា​​​ចំណី​៖​

ប្រភព៖ morningfresh

Leave a Reply

Your email address will not be published.