ធ្លាប់ឃើញពីមុនមកទេ បងប្អូន? ពស់ភ្នែកបី
មន្ដ្រីអភិរក្សសត្វព្រៃរបស់អូស្ដ្រាលី បានចែករំលែករូបថតនៃសត្វពស់ភ្នែកបីដ៏កម្របំផុតមួយក្បាលនៅលើបណ្ដាញអ៊ីនធឺណេត បន្ទាប់ពីពួកគេបានប្រទះឃើញសត្វពស់ភ្នែកបីនេះ នៅលើផ្លូវជិតទីក្រុងHumpty Dooប្រទេសអូស្ដ្រាលី។
ពស់នេះមានឈ្មោះថាកូនពស់ថ្លាន់Monty Python មានប្រវែង៤០សង់ទីម៉ែត្រ ប៉ុន្ដែក្រោយគេប្រទះឃើញកាលពីខែមីនាប៉ុន្មានសប្ដាហ៍ក្រោយវាក៏ងាប់។
បើតាមក្រុមជំនាញបានយកសត្វពស់មកស្កេនជាមួយប្រព័ន្ធX-rayឃើញថា ពស់នេះពិតជាមានភ្នែកបីមែនគឺមានភ្នែកមួយទៀតនៅលើក្បាលរបស់វា ហើយវាមានក្បាលតែមួយប៉ុណ្ណោះ។
អ្នកជំនាញម្នាក់បាននិយាយថា នេះជាលើកដំបូងហើយដែលលោកបានឃើញពស់ភ្នែកបី កន្លងមកលោកធ្លាប់ឃើញតែពស់ក្បាលពីរ ហើយបច្ចុប្បន្នពស់ក្បាលពីរមាននៅក្នុងមន្ទីរពិសោធន៍របស់លោកផងដែរ៕