ល្អមែន! ចាយត្រឹមទុន៣០០ដុល្លាសោះ កើបលុយខ្ទង់ពាន់ដុល្លាក្នុង១ខែមកវិញ

សាច់មាន់គឺជាតម្រូវការប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋខែ្មរក៏ដូចជាប្រជាជននៅលើពិភពលោកដែលត្រូវការសម្រាប់បរិភោគនិងសម្រាប់ផ្គត់ផ្គង់ពិធីផ្សេងៗដូចជា៖ ពិធីបុណ្យជាតិ និងអន្តរជាតិធំៗជាច្រើនដែលទាំងនេះគឺជាតម្រូវការដែលមិនអាចខ្វះបានឡើយ ។ ដូច្នេះហើយតម្រូវការនៃការចិញ្ចឹមមាន់ស្រែគឺពិតជាមានការពេញនិយមខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះលោក សូត្រ ម៉ានិត្យ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែងដែលមានឈ្មោះថា កសិដ្ឋានមាន់ក្មែរ ដែលស្ថិតនៅ ភូមិ ទួលល្ហុង ឃុំ តាំងដូង ស្រុក បាទី ខេត្ត តាកែវ កំពុងសង្ងំកើបចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ ពីរបរចិញ្ចឹមសត្វមាន់នេះ។

យោងតាមកិច្ចសម្ភាស៍ជាមួយក្រុមការងារ Business Cambodia កាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ថា កាលគ្រាដំបូងដែលលោកចាប់ផ្ដើមអាជីវកម្មមួយនេះគឺលោកមានដើមទន់ត្រឹមតែ ៣០០$តែប៉ុណ្ណោះ ដោយលោកបានទិញមេមាន់ចំនួន១០ក្បាល បាមាន់ចំនួន២ក្បាល និងកូនមានប្រមាណជា១០០កូនតែប៉ុណ្ណោះក្នុងការចិញ្ចឹមលើកដំបូង។ ហើយដោយការខិតខំប្រឹងប្រែងតស៊ូក្នុងរបរនេះ ចប្ចុប្បន្ននេះ លោក បានពង្រីកបន្ថែមរហូត៦០០ក្បាល។

ដោយមើលឃើញពីតម្រូវការទីផ្សារខ្ពស់ លោក សូត្រ ម៉ានិត្យ ក៏បានប្រមូលផ្ដុំការចិញ្ចឹមបែបសហគមន៍ផងដែរ ដោយទិញពងមាន់អ្នកភូមិមកចិញ្ចឹមបន្ថែមសម្រាប់កសិដ្ឋានរបស់លោក។ ចំពោះបញ្ហាបច្ចេកទេសនៃការចិញ្ចឹមនេះ លោកមានប្រសាសន៍ថា លោកបានសិក្សាពីបងប្រុសម្នាក់និងបានស្រាវជ្រាវបន្ថែមលើគេហទំព័ររបស់ Business Cambodia ។ សព្វថ្ងៃនេះ សហគ្រិនវ័យ ៣៨ឆ្នាំរូបនេះ កំពុងទទួលបានចំណូលគិតជាជាមធ្យមចន្លោះពី ៩០០$ ទៅ ១០០០$ ក្នុងមួយខែៗ ពីរបរមួយនេះ។

សូមជម្រាបផងដែរថា ម្ចាស់កសិដ្ឋាន លោក សូត្រ ម៉ានិត្យ ក៏បានសន្យាថានឹងជួយបង្រៀនបច្ចេកទេស ក៏ដូចជារបៀបនៃការចិញ្ចឹមដល់ប្រជាកសិករខ្មែរដែលចង់បើកមុខរបរប្រភេទនេះផងដែរ ដោយមិនយកប្រាក់ឡើយ តែសុំយកជាមាន់ជំនួសវិញ។ ជាមួយគ្នានេះសម្រាប់លោកអ្នកដែលចង់រៀនពីរបៀបនៃការចិញ្ចឹម ឬចង់កម្ម៉ង់ទិញមាន់ពីលោក សូត្រ ម៉ានិត្យ អាចធ្វើការទាក់ទងបានតាមរយៈលេខទូរស័ព្ទ ៖ ០១៦ ៦៣៦ ៤៦២ / ០១១ ២៨៩ ៧៩៧ ឬតាមរយៈផេកហ្វេសប៊ុក កសិដ្ឋានមាន់ក្មែរ៕

ប្រភពពី business-cambodia

Leave a Reply

Your email address will not be published.