តោះបងប្អូនចង់សាកល្បងទេ! ប្រកួត​បរិភោគ​ម្ទេស​ហ៊ឺរៗយករង្វាន់

នៅ​កណ្តាល​ថ្ងៃ​ដ៏​ក្តៅ 40​អង្សា C មនុស្ស​រាប់រយ​នាក់​នៅ​តែ​សម្រុកចូល​រួម​ការប្រកួត​បរិភោគ​ម្ទេស​ហ៊ឺរ ដែល​រៀបចំឡើង​នៅ​ប្រទេស​ចិន ។​

​ដល់កំណត់​រៀងរាល់ឆ្នាំ ការប្រកួត​ដ៏​ចម្លែក​បំផុត​មួយ​លើ​ពិភពលោក​ត្រូវបាន​គេ​ចាត់ចែង​ឡើង​នៅ​ខេត្ត​ហ៊ូ​ណាន​ភាគខាងត្បូង​ប្រទេស​ចិន ក្រោម​កម្តៅថ្ងៃ​ដ៏​ក្តៅហែង​ពិបាក​ទ្រាំ តែ​ក៏​មិនបាន​ធ្វើឲ្យ​អ្នកចូលរួម​រួញរា​ខ្លាចរអែង ។​

​អ្នកចូលរួម​នឹង​ដេក​ក្នុង​អាងទឹក​ផ្ទុក​ម្ទេស​ពេញ ហើយ​បរិភោគ​កាន់តែ​ច្រើន​កាន់តែ​ល្អ ។ ចុងក្រោយ បុរស​ម្នាក់​ឈ្មោះ Tang Shuaihui បាន​ដណ្តើម​ជ័យជំនះ​ជាមួយនឹង​ឯ​កតទ​គ្គ​កម្មបរិភោគ​ម្ទេស ៥០​ផ្លែ ក្នុង​រង្វង់​១​នាទី ដោយបាន​បំបែក​ឯតទគ្គ​ក​ម្មចាស់​កាលពី​ឆ្នាំមុន តែ ១៥​ផ្លែ ក្នុង​១​នាទី ។​

​អ្នកចូលរួម​នឹង​អង្គុយ​ក្នុង​ធុង​ដ៏​ធំ​ផ្ទុក​ម្ទេស​ពេញ ហើយ​បរិភោគ​កាន់តែ​ច្រើន​កាន់តែ​ល្អ ។​

​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ល្បីឈ្មោះ​បរិភោគ​ហ៊ឺរ ហ៊ូ​ណាន​ជា​កន្លែង​ប្រើប្រាស់​ម្ទេស​យ៉ាង​ច្រើន​នៅ​ប្រទេស​ចិន ។ ដើម្បី​រក្សា​ប្រពៃណី និង​ឧទ្ទេសនាម​ជាមួយ​ភ្ញៀវ​បរទេស ការប្រកួត​បរិភោគ​ម្ទេស​ត្រូវបាន​ប្រព្រឹត្ត​ឡើង​រៀងរាល់ឆ្នាំ​នៅទីនេះ ៕ លី​សា​

​ចូរ​ទស្សនា​បន្ថែម​រូបភាព​មួយ​ចំនួន​ក្នុង​ការប្រកួត​ ៖

Leave a Reply

Your email address will not be published.