តូចម្ល៉េះ! ឪឡឹក​ ទំហំ​ប៉ុន​មេដៃ មាន​តែ​នៅ​មិចស៊ិចកូ និង​អា​មេ​រិច​កណ្តាល​ប៉ុណ្ណោះ​

បើ​និយាយ​ពី​ផ្លែឈើ​ណា អាច​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន គ្មាន​ផ្លែឈើ​ណា​ល្អ​ជាង​ផ្លែ​ឪឡឹក​ឡើយ​។ ឪឡឹក​ផ្ទុក​​សារធាតុ​ទឹក​ចំនួន ៩៥​ភាគរយ ហើយ​សំរាប់​នៅ​រដូវក្តៅ បើ​យើង​ហូប​ឪឡឹក វា​នឹង​ធ្វើឲ្យ​រាងកាយ​​របស់​យើង​ត្រជាក់​ផ្នែក​ខាងក្នុង​។​

​ជា​ទូទៅ​នៅ​តំបន់​អាស៊ី​យើង​នេះ ឪឡឹក​មាន​ទំហំ​ធំ និង​ធ្ងន់ ហើយ​ផ្លែ​ឪឡឹក​ខ្លះ​ធំ​ខ្លាំង​រហូដ​ល់​យើង​​ហូប ២​នាក់​ក៏​មិន​អស់​ដែរ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ដឹង​គិតថា មាន​ផ្លែ​ឪឡឹក​ទំហំ​ប៉ុន​មេដៃ​បែបនេះ​ឡើយ​។​

​ឪឡឹក​ទំហំ​តូច មើលទៅ​គួរ​ឲ្យ​ស្រឡាញ់​នេះ មាន​ទំហំ​ធំ​ជាង​ផ្លែ​ទំពាំងបាយជូរ​បន្តិច ហើយ​មើលទៅ​​ទាក់ភ្នែក​មែនទែន​។ វា​គឺជា​ប្រភេទ​ពូជ​ឪឡឹក​តឿ ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​មិចស៊ិចកូ និង​អា​មេ​រិច​កណ្តាល​។ សំរាប់​នៅ​ប្រទេស​មិចស៊ិចកូ​វិញ វា​ត្រូវ​បាន​គេ​ហៅថា​ជា​ត្រសក់​ជូរ ឬ​ត្រសក់​​កណ្តុរ​។​

​ឪឡឹក​តឿ​នេះ វា​មាន​ភាពខុសប្លែក​ពី​ឪឡឹក​នៅ​តំបន់​ត្រូពិច ខុស​គ្នា​ត្រង​ពណ៌​ខាងក្នុង និង​រស់ជាតិ​​របស់​វា​។ ផ្នែក​ខាង​ក្នុង​របស់​វា មាន​ពណ៌​បៃតង់ និង​មាន​រស់ជាតិ​ដូច​ត្រសក់​។​

​យើង​ក៏​អាច​ហូប​បាន​ផ្លែ​ទាំងមូល ទាំង​សំបក​ផងដែរ​។ ថ្មី​ត្បិត​មាន​ទំហំ​តូច​ជា​ឪឡឹក​ធម្មតា​មែន ប៉ុន្តែ​ឪឡឹក​តឿ​នេះ មានសារធាតុ ចិញ្ជឹម​ ខ្ពស់​ជាង​ឪឡឹក​ធម្មតា​។​

​ក្រៅ​ពី​ហូប​ធម្មតា វា​ក៏​អាច​ត្រូវ​គេ​យក​ធ្វើជា​ជ្រក់ ញាំ និង​ដាក់​ជាមួយ​ស្រា​ក្រឡុក​ផងដែរ​៕ សុភ័ក្ត្រ

Leave a Reply

Your email address will not be published.