សូមឪពុកម្តាយប្រុងប្រយ័ត្នខ្ពស់! បុកពោះជំនួសក្មេងប្រុសម្នាក់ និងក្មេងស្រីលើវិថីរថយន្តដ៏ច្រើនសន្ធឹក… (មានវីដេអូ)
ចិន៖ សប្ដាហ៍មុននេះ មានក្មេងប្រុសម្នាក់ មិនបញ្ចេញឈ្មោះ បាននាំក្មេងស្រីជិះឡានអាគុយប្រភេទ SUV លេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរ។ ហេតុការណ៍ដ៏នេះ បានកើតឡើង នៅខេត្ត Hebei ក្នុងប្រទេសចិន។
យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃនោះ ក្មេងប្រុស បានរួមដំណើរជាមួយក្មេងស្រីម្នាក់ទៀត នៅលើឡានអាគុយ ដោយបើកឆ្លងកាត់ផ្លូវយឺតៗ រហូតដល់ឆ្លងផុត។ ហើយទន្ទឹមនឹងនេះដែរ ក៏មានស្ត្រីម្នាក់ ដែលជាអ្នកដំណើរ បានចុះពីលើឡានរបស់ខ្លួន និងរត់ទៅបញ្ឈប់ពួកគេទាំងពីរភ្លាមៗផងដែរ។
ជុំវិញហេតុការណ៍នេះ ត្រូវបានខាងប៉ូលិសជឿជាក់ថា ដំបូងឡើយ ក្មេងទាំងពីរអាចនឹងជិះឡានអាគុយលេងនៅក្បែរៗផ្ទះ មុនពេលជិះចេញមកលើផ្លូវធំ។យ៉ាងណាមិញ ក្មេងទាំងពីរមិនមានគ្រោះថ្នាក់ ឬបញ្ហាអ្វីឡើយ ហើយឪពុកម្ដាយក៏បានមកទទួលពួកគេឲ្យទៅត្រលប់ផ្ទះវិញ បន្ទាប់ពីខាងប៉ូលិសទំនាក់ទំនងទៅ៕
ប្រភពពី khmerload