មូលហេតុដែលម្តាយគ្រប់រូប គប្បីបំបៅទឹកដោះដល់កូនតូចៗ!

(ភ្នំពេញ)៖ ការបំបៅដោះកូនដោយទឹកដោះម្ដាយ បានជួយទាំងម្តាយ និងកូន ពីជៀសវាងបានពីជំងឺឆ្លង និងជំងឺផ្សេងៗទៀត ដោយរាល់បរិមាណនៃការបំបៅដោះ គឺសុទ្ធតែផ្តល់ផលវិជ្ជមាន ហើយការបំបៅដោះកាន់តែយូរ គឺមានផលប្រយោជន៏កាន់តែច្រើន ។

ទឹកដោះម្តាយ គឺជាអាហារធម្មជាតិតែមួយគត់ ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ក្នុង ការជួយទារកលូតលាស់ និង វិវត្តន៍ឱ្យមានសុខភាពល្អ។ នេះបើតាមកការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ហេង រិទ្ធិសុបញ្ហា ឯកទេសសម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា សមាសធាតុសំខាន់ៗដែលមានក្នុងទឹកដោះម្តាយ រួមមាន៖
*ប្រូតេអ៊ីន
*ខ្លាញ់

*វីតាមីន និង សារធាតុរ៉ែ
*ប្រីបាយអូធីក អូលីហ្គោសាការាយ
*នុយក្លេអូទិក
*ឡង ឆាន ប៉ូលីអាន់សាទារាធីក ហ្វេតធី អាស៊ីត

សម្រាប់សារៈសំខាន់នៃការប៉បៅដោះកូន មានដូចជា៖
*កាត់បន្ថយជំងឺ មហារីកដោះ និង ស្បូន ចំពោះម្តាយ
*កាត់បន្ថយទៅនឹងការប្រឈមមុខការបាក់ឆ្អឹងត្រគាក ចំពោះម្តាយ

*ដុតរំលាយបាន ៥,០០០ កាឡូរីក្នុង១ថ្ងៃ
*កាត់បន្ថយ ការប្រឈមមុខទៅនឹង ជំងឺរាក ក្អួត ផ្លូវដង្ហើម ទល់លាមក ជំងឺត្រអក និងរោគធាត់ ចំពោះទារក

ដូចនេះស្ត្រីគ្រប់រូប គួរតែយកចិត្តទុកដាក់បំបៅដោះកូនឱ្យបានខ្ជួបខ្ជួនដើម្បី ទទួលបានអត្ថប្រយោជន៍ជាច្រើន របស់ទឹកដោះម្តាយ៕
ប្រភពពី freshnews

Leave a Reply

Your email address will not be published.