កម្របានឃើញណាស់! ត្រីក្រាញ់មាស
នៅពេលរាយសំណាញ់ក្នុងប្រឡាយនៃចំការប្តីប្រពន្ធ C.N.T នៅស្រុកចូវថាន់ ខេត្តហូវយ៉ាង
ចាប់បានត្រីក្រាញ់មួយមានពណ៌មាសចាំងចែងដ៏ស្អាត
គេសួររកទិញតែប្តីប្រពន្ធរូបនេះ មិនព្រមលក់សោះ ។
ត្រីក្រាញ់ពណ៌មាស ដែលជាប់សំណាញ់។
ត្រីក្រាញ់នេះមានបណ្តោយប្រវែង ១៥cm ទម្ងន់ជាង ១ខាំ
ហើយក្បាល ខ្លួន ស្រកី ស្រកា របស់វាទាំងអស់ស្រោបដោយពណ៌មាសឆ្អិនឆ្អៅ ។
ប្តីប្រពន្ធពីរនាក់នេះ ប៉ងប្រាថ្នាថា ត្រីក្រាញ់ចម្លែករបស់ខ្លួននឹងនាំនូវភ័ព្វសំណាង
ហេតុនេះសូម្បីគេសុំទិញជាញឹកញាប់គាត់ពុំព្រមលក់ ៕ ចន្ទ្រា