រូបមន្តធ្វើនំល្ពៅបុក យ៉ាងផ្អែមឆ្ងាញ់ពិសារ!

គ្រឿងផ្សំ៖
ល្ពៅឈូស ឬសាប់ ១គីឡូកន្លះ,ម្សៅខ្សាយ ៣០០ក្រាម,ស្ករស ២៥០ក្រាម,អំបិល កន្លះស្លាបព្រាបាយ,
ខ្ទិះដូង ៣០០មីលីលីត្រ,សាច់ដូង ១ចាន,ស្លឹកចេកកាត់ប្រវែង ១-១ចង្អាមកន្លះ (សម្រាប់វេចនំ)។

វិធីធ្វើ៖
១.យកសាច់ល្ពៅដាក់លាយជាមួយម្សៅខ្សាយ ស្ករស អំបិល សាច់ដូង និងខ្ទិះដូង ហើយច្របល់ចូលគ្នាអោយសព្វល្អ

២.បន្ទាប់មកចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក រួចដួសល្ពៅដែលលាយហើយដាក់ ៣ស្លាបព្រាបាយ ហើយកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលអ្នកចង់បាន

៣.រួចរាល់អស់ហើយយកនំដែលវេច ហើយដាក់ចំហុយរយៈពេល ៤០-៤៥នាទី នោះឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.