នៅចាំពួកគាត់ទេ? នៅសុខៗ ស្រាប់តែ ភរិយា បុរសរូបនេះ បង្ហោះសារ និយាយពីប្ដី!

មហាជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ចំពោះគូស្នេហ៍មួយគូ ដែលបានរៀបការជាមួយគ្នា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកូនកំលោះមានវ័យចំណាស់ ជាងកូនក្រមុំ ហើយក៏បានធ្វើឲ្យប្រិយមិត្តទូទៅ មានការលើកឡើងពីអារម្មណ៍ផ្សេងៗគ្នាជាច្រើន ចំពោះពួកគាត់ទាំងពីរ។

ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញខាងស្រី ដែលជាភរិយា បុរសចំណាស់រូបនេះ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួន Neng Chanthy Chamming យ៉ាងមានន័យថា ៖

“ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន បង្រៀនអូនអោយស្គាល់ពីបុព្វហេតុនៃការរស់ អូនសែនពេញចិត្តដែលបានក្លាយជាដៃគូជីវិតដើររួមផ្លូវជាមួយបង ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថា ដៃគូជីវិតរបស់អូន ជាមនុស្សល្អ និងមានគុណតម្លៃគ្រប់គ្រាន់ សម្រាប់អោយអូនតស៊ូជាមួយបាន ទោះបីយើងគ្មានគ្រប់យ៉ាង តែអ្វីដែលយើងមាន គឺយើងមានចិត្ត និងតស៊ូជាមួយគ្នា។

ស្គាល់ជីវិតថាតើយើងចង់បានអ្វី? អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង អូនចង់ឃេីញបងមានសុខភាពល្អ អ្វីដែលអូនចង់បាន និងប្រាថ្នារាល់ថ្ងៃ សុំអោយបងបានស្ថិតនៅជាមួយរហូតទៅ អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់។ (ផ្ទះ លុយកាក់) យើងគ្មានឡើយ តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង ព្រោះអ្វីដែលជាភាពត្រឹមត្រូវ គឺបងតែងជ្រោមជ្រែងជានិច្ច អូននឹងរួមផ្លូវជីវិតនេះជាមួយបង”៕

Leave a Reply

Your email address will not be published.