ឈប់លឺសម្លេងជួងគ្រាប់បែកទៀតហើយ! ជួងវាយក្នុងសាលារៀនមួយ យកគ្រាប់បែកយក្សមកធ្វើ

ខេត្តព្រៃវែង ៖ សំបកគ្រាប់បែកខ្នាតយក្ស១គ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវបានគណៈគ្រប់គ្រងសាលាវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ បានយកទៅចងព្យួរនឹងដើមឈើ ធ្វើជួងសម្រាបគោះពន្លឺសំឡេងលាន់ឮរំពង ជាសញ្ញាប្រាប់ដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដល់ម៉ោងចូលរៀន និងចេញលេង(សម្រាក)។

តាមពិតទៅជួងគ្រាប់បែកខ្នាតយក្សនេះ បានប្រើប្រាស់នៅក្នុងវិទ្យាល័យខាងលើអយៈពេលជាយូរឆ្នាំមកហើយ និងមិនដែលបង្កគ្រោះថ្នាក់ដល់មនុស្សទេ លុះពេលមានគេថតរូបវាមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានខាងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឃើញ ក៏ចុះទៅធ្វើការដកហូតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហោះរូបភាពនៅក្នុងគណនីហ្វេសប៊ុកផេក HENG Ratana កាលពី១៥ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា «ឈប់លឺសំលេងជួងគ្រាប់បែកទៀតហើយ!! ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដកហូតបានសម្រេច! សូមអរគុណ លោកនាយកសាលា និងប៉ូលិសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់ fab account ឈ្មោះAngkor Thom ដែលបានផ្តល់ព័ត៌មាននេះ។

ប្រភព៖kbn

Leave a Reply

Your email address will not be published.