សិស្សស្រី​ម្នាក់​ខ្មាស់​គេ​មិន​ស្ទើរទេ ពេល​អនុរក្ស​បង្ខំ​ឲ្យ​សើយ​សំពត់​ឡើង សង្ស័យថាលាក់ព្រីយ៉ុង!

នេះ​អាច​និយាយបានថា ជា​រឿង​មួយ​កំពុង​ល្បី​នៅក្នុង​បណ្តាញ​សង្គម​នៃ​ប្រទេស​ថៃ ដែល​រូបភាព​សិស្ស​ម្នាក់ ត្រូវបាន​អនុរក្ស​បង្ខំ​ឲ្យ​បង្ខំ​ឲ្យ​សើយ​សំពត់​យ៉ាង​អាម៉ាស ស្ថិតនៅ​ចំពោះមុខ​មនុស្ស​ជាច្រើន ដើម្បី​ឆែក​រកមើល​ប្រ៊ុយយ៉ុង​លួចលាក់ ។​

​បើតាម​អ្នក​ផុស​រូបភាព​គួរ​ឲ្យ​ហួសចិត្ត​នេះ បាន​ឲ្យ​ដឹងថា ខណៈពេល​កំពុងដំណើរកា​រ​ប្រលង អនុរក្ស​បាន​ចូលមក​ត្រួតពិនិត្យ និង​បានធ្វើការ​កត់សម្គាល់​កា​យ​វិការ​មិន​ប្រក្រតី ទៅលើ​សិស្ស​ម្នាក់នេះ និង​ដោយមាន​ការសង្ស័យ​កាន់តែខ្លាំង​ឡើងៗ ពួកគេ​ក៏បាន​ហៅ​នាង​ចេញ​ក្រៅ​បន្ទប់​ប្រលង និង​បញ្ជារ​ឲ្យ​សោយ​សំពត់​ឡើង ដើម្បី​ឆែកឆេរ​ប្រ៊ុយយ៉ុង ។ ព្រះ​ម្ចាស់​ថ្លៃ​អើយ គ្រូៗ​ពិតជា​ហួសចិត្ត​ជាខ្លាំង ខណៈ​ឃើញ​អក្សរ​ទឹកប៊ិច​សរសេរ​រូបមន្ត និង​ចម្លើយ​សំខាន់ៗ ឡើង​ស្អេក​ស្អះ​ពេញ​ភ្លៅ និងដៃ​របស់​នាង​យ៉ាងនេះ ។​

​ទោះយ៉ាងណា យើង​ក៏​ពុំ​ដឹងថា សិស្សស្រី​នេះ​នឹង​អាចមាន​សិទ្ធិ​ប្រលង​តទៅទៀត ឬ យ៉ាងណា​នោះទេ ។ ប៉ុន្តែ អ្វីដែល​ប​ន្សុ​ល​ទុក​នោះ គឺ​សិស្សស្រី​នេះ​ប្រាកដ​ណាស់​ជា​ខូចចិត្ត ដេក​ពុំ​លក់​បក់​មិន​ល្ហើយ​នោះទេ បន្ទាប់ពី​រង​នូវ​ភាព​ដ៏​អាម៉ាស​មួយ​នេះ​របស់ខ្លួន ៕​ ចន្ទី

ប្រភពពី cen

Leave a Reply

Your email address will not be published.