ខ្លាំងបាត់! ចោរលួច​បេះដូង ជិះ​សុទ្ធ​ឡាន តែ​អស់លក្ខណ៍ ត្រូវ​អ្នកភូមិ​តាម​ទាន់​ចង​ផ្អោប​នឹង​ដើម​

មនុស្ស​ជាច្រើន​ដែល​ខ្ជិល​ខិតខំ​រកស៊ី​ដោយ​របរ​សុច្ចរិត​ត្រឹមត្រូវ ទៅ​ដើរ​លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​មានតម្លៃ​ពី​អ្នកដទៃ ក្នុង​ក្តីសង្ឃឹម​រកលុយ​មានបាន​លឿន ។ ប៉ុន្តែ សម្រាប់​យុវជន​២​នាក់​នេះ​វិញ បែរ​នាំគ្នា​ប្រព្រឹត្ត​រឿង​ចោរកម្ម​ដ៏​គួរ​ឲ្យ​ហួសចិត្ត ព្រោះតែ​ពួកគេ​ជិះ​សុទ្ធតែ​រថយន្ត ដើរ​លួច​បេះដូង​អ្នកភូមិ​បែបនេះ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា យុវជន​២​នាក់​ត្រូវបាន​ពួក​អ្នកភូមិ​ចាប់ចង​ផ្អោប​នឹង​ដើម​ដូង បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​កំពុង​ឡើង​លួច​បេះ​ផ្លែ​ដូង​ទាំង​ធ្លាយៗ ស្ថិតនៅក្នុង​បរិវេណ Sekolah Agama Rakyat Al-Hidayah ក្នុង​តំបន់ Kampung Batu 7 Lekir ប្រទេស​ម៉ាឡេស៊ី ។​

​ពួក​អ្នកភូមិ​បាន​និយាយថា ពួកគេ​បាន​ប្រទះឃើញ​យុវជន​២​នាក់ កំពុង​ឡើង​បេះដូង​កម្ពស់ ៥ ម៉ែត្រ នៅវេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក និង​សម្រេច​ចាប់ចង​ចោរ​វ័យ​ពួកគេ​ផ្អោប​នឹង​ដើម​ដូង ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម ខណៈ​រង់ចាំ​ប៉ូលីស​មកដល់ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​

​អតីត​មេភូមិ លោក Mohd Yaacob Hashim មាន​អាយុ ៦៥ ឆ្នាំ បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ជាង​ច្រើន​នាក់ បាន​ទៅកាន់​កន្លែងកើតហេតុ បន្ទាប់ពី​ទទួលដំណឹង​ថា​មាន​ចោរ​២​នាក់​កំពុង​លួច​ដូង ។ នៅពេល​ប្រទះឃើញ​ជាក់​នឹង​ភ្នែក​បែបនេះ ពួក​អ្នកភូមិ​ក៏បាន​ចាប់​ជាប់​ចោរ​ទាំងពីរ​នឹង​ដើម​ដូង​តែម្តងទៅ និង​ក៏បាន​រកឃើញ​ផ្លែ​ដូង​ច្រើន​ធ្លាយ​នៅក្នុង​រថយន្ត​របស់​ពួកគេ​ផងដែរ ។​

​ម្ចាស់​ដើម​ដូង​នេះ​បាន​និយាយថា ជនសង្ស័យ​ទាំងពីរ​បាន​អង្វរ​គាត់​ឲ្យ​ដោះលែង​ពួកគេ​វិញ​ទៅ ដោយបាន​សារភាពថា ពួកគេ​ទើបតែ​ចេញ​ធ្វើ​សកម្មភាព​បែបនេះ​ជា​លើក​ទី​១​ប៉ុណ្ណោះ ៕ ចន្ទី​

ប្រភពពី cen

Leave a Reply

Your email address will not be published.