នារី​ម្នាក់​ពុំហ៊ាន​ចេញពីផ្ទះ ព្រោះតែ​លទ្ធផល «​សាក់​ចិញ្ចើម​» ខុសបច្ចេកទេស…!!

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ YouLike បាន​ចែករំលែក​រូបភាព និង​វីដេអូ​ឃ្លី​ប ពី​អា​ខោ​ន​លេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Vilailak Nan Sundantom ដែល​បាន​ពាំនាំ​ករណី​ដ៏​សែន​ហួសចិត្ត​របស់​នាង ដោយសារតែ​ហាង​កែ​សម្ផស្ស​មួយ​បាន «​ធ្វើ​» សាក់​ចិញ្ចើម​ឲ្យ​នាង​រហូត​មើលទៅ​ដូចជា «​សត្វ​ឈ្លើង​» បែបនេះ។​

​ករណីនេះ គឺ​តម្រូវ​ឲ្យ​នាង​ត្រូវ​ចំណាយលុយ​រាប់ពាន់​បាត ដើម្បី​ធ្វើ​ឲ្យ​ល្អប្រសើរ​ដូចដើម​វិញ ប៉ុន្តែ នាង​គ្មាន​លុយ​នោះទេ។ ទោះយ៉ាងណា ជា​ចុងក្រោយ នាង​ត្រូវបាន​អ្នកមាន​ចិត្តធម៌​ម្នាក់​ជួយ និង​បាន​នាំយក​នាង​ទៅ «​លុប​» សាក់​ដ៏​អាក្រក់​នេះ​ចេញ​វិញ​ដោយ​ឥតគិតថ្លៃ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ក៏បាន​ខ​មិន​លើកទឹកចិត្ត​ដល់​នាង និង​ស្តីបន្ទោស​ដល់​ហាង​កែ​សម្ផស្ស​នោះ ដោយ​និយាយថា ចិញ្ចើម​គឺ​ផ្នែក​ដ៏​សំខាន់​មួយ​នៅលើ​ផ្ទៃមុខ ដែល​ពិបាក «​ក្លែងបន្លំ​» ពីស​ភាព​ដើម ប្រសិនបើ​ពុំ​ត្រូវបាន​ដោះស្រាយ​ឲ្យ​ល្អប្រសើរ ។ ហើយ​ពួកគេ​ក៏មាន​ការសប្បាយ​ចិត្ត និង​ត្រេកអរ​ជំនួស​យ៉ាងខ្លាំង​ផងដែរ ចំពោះ​អ្នកមាន​ចិត្ត​សប្បុរស​ធម៌​ដែល​បាន​ជួយ​ករណីនេះ​ដល់​នាង ៕ ចន្ទី​

Leave a Reply

Your email address will not be published.