ក្តៅចិត្ត មិនស្ទើរទេ​! នារី​ម្នាក់​អង្គុយ​សុខៗ ងើបឡើង​បាត់​សក់​អស់​១​ដុំ​ធំ រកមុខ​ចោរ​អត់​ឃើញ

ហេតុការណ៍​បាត់បង់​សក់​នៅ​ទី​សា​រណៈ​មួយ បាន​បង្ក​ការភ្ញាក់ផ្អើល​កក្រើក Facebook តែម្តង ខណៈ​អ្នកលេង​ម្នាក់​ឈ្មោះថា Kang Jonathan បាន​ព្រមាន​អ្នកដទៃ​ថា សក់​មិត្តភក្តិ​ស្រី​របស់គាត់​ត្រូវបាន​គេ​លួច​កាត់ ខណៈ​នាង​កំពុងស្ថិត​នៅក្នុង​ស្ថានីយ៍ Masjid Jamek LRT ។​

​រូបភាព​២​សន្លឹក ត្រូវបាន​បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ឲ្យ​ឃើញ​នារី​ម្នាក់​អង្គុយ​បែរខ្នង ដើម្បី​បង្ហាញ​ភស្តុ​ង​ជាក់ស្តែង​ដែ​សក់​ជាទី​ស្រលាញ់​របស់​នាង ត្រូវបាន​បាត់បង់​អស់​១​ដុំ​ធំ នៅ​ចំ​កណ្តាល​ផ្នែក​ខាងក្រោម ។​

​អ្នក​ផុស​រូបនេះ ពុំបាន​បញ្ជាក់ថា​នារី​រងគ្រោះ​មានឈ្មោះ​អ្វី​នោះទេ ប៉ុន្តែ បាន​បញ្ជាក់ថា នាង​ស្ថិតនៅក្នុង​ស្ថានីយ Masjid Jamek កាលពី​ថ្ងៃ​ចន្ទ នៅពេលនោះ​ស្រាប់តែ​ជន​មិន​ស្គាល់​ម្នាក់ បាន​កាត់សក់​របស់​នា​ង​ដោយ​ពុំបាន​ពន្យល់​ពី​ហេតុផល ។ ជនសង្ស័យ​នោះ បន្ទាប់មក បាន​យក​សក់​កាត់​នោះ​ដាក់ចូល​ក្នុង​ហោប៉ៅ​របស់គេ​តែម្តង ។ ស្ថិតក្នុង​ស្ថានភាព​ដ៏​ស្រឡាំងកាំង​បែបនេះ នារី​រងគ្រោះ​ពុំ​អាចធ្វើ​អ្វី​បាន ។​

​ប៉ុន្តែ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បានខ​មិន​ដាក់​ការសង្ស័យ​ទៅលើ​រូបភាព​នេះ ដោយ​ឆ្ងល់​ថា ហេតុអ្វី​បាន​គ្មាន​របាយការណ៍​របស់​ប៉ូលីស​ត្រូវបាន​ប្តឹង​អីចឹង ហើយ​អ្វី​បានជា​រូបភាព​ទាំងនេះ ស្តែងឡើង​នារី​រងគ្រោះ​ស្ថិតនៅក្នុង​ហាង​កាត់សក់​? ។​

​មនុស្ស​មួយចំនួន​ទៀតថា ជន​រូបនោះ ប្រាកដ​ណាស់​ជា​ចោរលួច​សក់​របស់​នាង​… ហើយ​អាច​ប្រើប្រាស់​សក់​លួច ដើម្បី​គោលបំណង​ផលប្រយោជន៍​អ្វីមួយ ។ រីឯ​ម្នាក់ទៀត​និយាយថា នារី​រងគ្រោះ​ប្រហែល​វែក​សក់​របស់​នាង​មួយផ្នែក​នេះ ចេញ​នៅ​ខាងក្រៅ​អី​ដែល​នាង​អង្គុយ ដែល​បង្ក​ការរំខាន​ដល់​អ្នក​ខាងក្រោយ ។ ហេតុនេះ ម្នាក់​នោះ​ជា​មនុស្ស​ប្រកាន់​ច្រើន ក៏បានផ្តល់​មេរៀន​មួយ​នេះ​ដល់​នាង​តែម្តង ៕ ចន្ទី

​ចុះ​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណាដែរ​?​

ប្រភពពី cen

Leave a Reply

Your email address will not be published.